ស៊ន សៀវម៉ី ថា ប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ភ័យជាងវគ្គផ្តាច់ព្រ័ត្រ
- 2017-08-30 04:35:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ន សៀវម៉ី ថា ប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ភ័យជាងវគ្គផ្តាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ក្នុងការវិលត្រឡប់មកកាន់មាតុភូមិនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ វីរកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បានបង្ហើបពីអារម្មណ៍របស់ខ្លួន ក្នុងដំណើរឆ្ពោះទៅកាន់ការដណ្ដើមមេដាយមាសមួយគ្រឿន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញ។
ស៊ន សៀវម៉ី បានលើកឡើងថា ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងកីឡាការិនីម៉ាឡេស៊ី នាងមានការព្រួយបារម្ភជាងប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងកីឡាការិនីហ្វីលីពីនទៅទៀត ព្រោះខ្លាចមានភាពមិនប្រក្រតីនានាក្នុងការផ្ដល់ពិន្ទុ ដោយគណៈកម្មការ និងអាជ្ញាកណ្ដាល។ យ៉ាងណាមិញ វីរកីឡាការិនីរូបនេះបានបន្ថែមថា ការជួបហ្វីលីពីនមានការលំបាកជាង ព្រោះកីឡាការិនីហ្វីលីពីន មានបច្ចេកទេសខ្ពស់ជាងខ្លួន។
គួររម្លឹកថា ស៊ន សៀវម៉ី បានបំបាក់កីឡាការិនីម្ចាស់ផ្ទះ Nurul Nur Hafizza ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ វិញ្ញាសាតេក្វាន់ដូទម្ងន់ក្រោម ៧៣គីឡូក្រាម ដោយពិន្ទុ ១៤ ទល់នឹង ៣ និងបន្តយកឈ្នះកីឡាការិនីហ្វីលីពីន Kirstie Elaine Alo នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយពិន្ទុ ១៣ ទល់នឹង ៦ ៕
រូបភាព៖ NOCC