សកម្មភាពទាក់ទាញមួយរបស់អ្នកចាត់ការក្រុមថៃដ៏ស្រស់ស្អាត យប់មិញ
- 2017-08-30 06:24:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សកម្មភាពទាក់ទាញមួយរបស់អ្នកចាត់ការក្រុមថៃដ៏ស្រស់ស្អាត យប់មិញ
ចន្លោះមិនឃើញ
អ្នកស្រី Watanya Wongopasi អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ U22 ថៃ កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកស្នេហាកីឡាបាល់ទាត់ បន្ទាប់ពីអ្នកចាត់ការស្រីដ៏ស្រស់ស្អាតរូបនេះ បានសម្រក់ទឹកភ្នែក ក្រោយពីក្រុមថៃយកឈ្នះម៉ាឡេស៊ី ដោយលទ្ធផល ១-០ ដើម្បីក្លាយជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាលពីយប់មិញ។
អ្នកស្រី Watanya ទើបតែត្រូវតែងតាំងឲ្យដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិបុរសថៃ បានរយៈពេល ១ឆ្នាំប៉ុណ្ណោះ។ អ្នកចាត់ការដែលមានកូនពីរនាក់រូបនេះ តែងតែស្ថិតក្នុងរ៉ាដារបស់ក្រុមអ្នកប្រមាញ់រូបថត ក្នុងការប្រកួតនានា។
ជ័យជម្នះយប់មិញ ធ្វើឲ្យថៃក្លាយជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ៣លើកចុងក្រោយ និងជាម្ចាស់មេដាយមាសជាលើកទី១៦ ផងដែរ៕