មនុស្សប៉ុន្មានលាននាក់ ទស្សនាការប្រកួត Mayweather-McGregor ដោយខុសច្បាប់?
- 2017-08-30 09:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប៉ុន្មានលាននាក់ ទស្សនាការប្រកួត Mayweather-McGregor ដោយខុសច្បាប់?
ចន្លោះមិនឃើញ
យោងតាមក្រុមអ្នកជំនាញផ្នែកសន្ដិសុខ បានឲ្យដឹងថា ចំនួនអ្នកទស្សនាការប្រកួតប្រដាល់សកលរវាង Floyd Mayweather ជាមួយ Conor McGregor ឬ Money Fight ដោយខុសច្បាប់ មានប្រហែលជា ៣លាននាក់។
អ្នកឆ្លៀតឱកាសដើម្បីបានទស្សនាការប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅ បានគេចពីការបង់ប្រាក់ចំនួនប្រហែល ២០ផោនជូនដល់ប្រព័ន្ធផ្សព្វផ្សាយប៉ុស្តិ៍ទូរទស្សន៍ Sky Sports Box Office នៅចក្រភពអង់គ្លេស ឬ ១០០ដុល្លារ សម្រាប់ Showtime pay-per-view នៅសហរដ្ឋអាមេរិក។
អ្នកទស្សនាខុសច្បាប់ ជិត ៣លាននាក់ បានមើលតាមការលួច Live លើបណ្ដាញសង្គម Facebook, YouTube, Periscope ឬ Twitch ជាដើម៕