នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថាស៊ីហ្គេមឆ្នាំនេះ ជាជោគជ័យធំបំផុតរបស់ប្រទេសជាតិខ្លួន
- 2017-08-31 02:41:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថាស៊ីហ្គេមឆ្នាំនេះ ជាជោគជ័យធំបំផុតរបស់ប្រទេសជាតិខ្លួន
ចន្លោះមិនឃើញ
លោក Datuk Seri Najib Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ កាលពីយប់មិញ និងបានប្រកាសពីភាពជោគជ័យដ៏ធំធេងរបស់ក្រុមម្ចាស់ផ្ទះ នៅក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០១៧ នេះ។
លោកបានថ្លែងនៅក្នុងកីឡដ្ឋានជាតិម៉ាឡេស៊ី ក្នុងពិធីបិទនោះថា៖ «នេះមិនត្រឹមតែជាភាពរីករាយទ្វេដងប៉ុណ្ណោះ ប៉ុន្តែវាជាភាពរីករាយខ្លាំងជាងនេះទៀត ដោយសារតែជ័យជម្នះរបស់យើង។ មេដាយមាស ចំនួន ១៤៥គ្រឿង បានពីវិញ្ញាសាចំនួន ៤០៤ គឺស្មើនឹង ៣៥,៩ភាគរយនៃចំនួនមេដាយមាសសរុប (ដែលឈ្នះដោយម្ចាស់ផ្ទះម៉ាឡេស៊ី) ធ្វើឲ្យស៊ីហ្គេមលើកទី២៩ ជាព្រឹត្តិការណ៍ជោគជ័យបំផុតរបស់ម៉ាឡេស៊ី»។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា វាកាន់តែអស្ចារ្យថែមទៀត នៅពេលដែលម្ចាស់មេដាយមាសចំនួន ៣០គ្រឿងក្នុងចំណោមម្ចាស់មេដាយទាំង ១៤៥គ្រឿង គឺជាសិស្សនិស្សិតដែលមិនទាន់បញ្ចប់ការសិក្សានៅឡើយ។
សូមបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម ធ្វើឡើងមុន១ថ្ងៃ នៃខួបលើកទី៦០ឆ្នាំនៃពិធីបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៊ី៕