Michael Phelps បបួល Conor McGregor ប្រកួត​ហែលទឹក​មួយ​ស្មើ

  • 2017-08-31 08:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​មេដាយ​មាស អូឡាំពិក​ចំនួន ២៣​គ្រឿង Michael Phelps បាន​ប្រកាស​តាម​បណ្ដាញ​សង្គម Twitter បបួល​អ្នក​ប្រដាល់​ជើងឯក UFC កីឡាករ Conor McGregor ហែល​ទឹក​មួយ​ស្មើ បន្ទាប់ពី​កីឡាករ​រូបនេះ​ប្រកួត​ចាញ់ Floyd Mayweather ក្នុង​ការ​ប្រកួត​ប្រដាល់​សកល កាលពី​ថ្មីៗ​នេះ។

អ្នក​ប្រដាល់​ជនជាតិ​អៀរឡង់ McGregor មិនទាន់​ឆ្លើយតប​នឹង​ជើងខ្លាំង​ហែលទឹក​សញ្ជាតិ​អាមេរិក​ខាងលើ​នៅឡើយ​ទេ។ ទន្ទឹម​នេះ នៅ​លើ Tweet របស់ Phelps ត្រូវ​បាន​គេ Re-Tweeted ជាង ១០ម៉ឺន​ដង​ហើយ គិត​មក​ទល់​ពេល​នេះ។

Phelps បាន​សរសេរ​ថា «បន្ទាប់​ពី​មាន​ការ​និយាយ​តៗ​គ្នា​ពី​រឿង​នេះ តើ​ពួក​យើង​គួរ​ប្រកួត​គ្នា​ដែរ​ឬ​ទេ?» ជាមួយ​នឹង​រូប​មួយ​សន្លឹក​របស់​គេ​និង McGregor ។​

គេ​មិន​ទាន់​ដឹង​ថា McGregor នឹង​ឆ្លើយតប​កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះ យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​ការ​ប្រកួត​នេះ គឺ​ខុស​ពី​ជំនាញ​របស់ McGregor ដែល​ជា​អ្នក​ប្រដាល់ UFC៕

ប្រភព៖ Independent ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;