LG V30 ចេញ​មុន​នេះ​បន្តិច តែ​ខុស​ពី Galaxy Note 8 អ្វី​ខ្លះ?

  • 2017-08-31 09:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


LG ទើបតែ​ប្រកាស​ចេញ LG V30 រសៀល​ថ្ងៃទី​៣១​សីហា ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​កាន់តែ​ប្រសើរ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ដៃគូ​ប្រកួតប្រជែង​នានា ក្នុង​ពេល​បច្ចុប្បន្ន។

ចំពោះ​តម្លៃ LG V30 នេះ​គឺ​ប្រហែល ៧០០​ដុល្លារ សម្រាប់​អង្គផ្ទុក​ទិន្នន័យ 64 GB ។ អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​ចំនួន ៤​ពណ៌។ LG នឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០១៧។ ចំណែក​ទីផ្សារ​អាមេរិក​ខាងជើង អាស៊ី អឺរ៉ុប អាហ្វ្រិក​ នឹង​មាន​លក់​នៅ​ពេល​ក្រោយៗ​ទៀត។

ប្រៀបធៀប​ចំណុច​សំខាន់ៗ របស់ LG V30 និង Samsung Galaxy Note 8

  • អេក្រង់៖ V30 (៦អ៊ីញ) Note 8 (៦,៣អ៊ីញ)

  • កម្រាស់៖ V30 (៧,៤ម.ម) Note 8 (៨,៥ម.ម)

  • បន្ទះឈីប៖ Snapdragon 835 ដូចគ្នា

  • ទំហំ RAM៖ V30 (4GB) Note 8 (6GB)

  • អង្គផ្ទុក៖ 64GB អាចបន្ថែម microSD ដូចគ្នា

  • ថាមពលថ្ម៖ 3300 mAh ដូចគ្នា

  • កាមេរ៉ាក្រោយ៖ V30 ភ្លោះ (16MP, f/1.6 + 13MP f/1.9 Wide-angle OIS) Note 8 (12MP f/1.7 + 12MP f/2.4 Telephoto Dual OIS ថតវីដេអូ 4K)

  • កាមេរ៉ាមុខ៖ V30 (5MP Wide-angle) Note 8 (8MP f/1.7)

  • ភាពធន់នឹងការជ្រាបទឹក៖ IP68 ដូចគ្នា

  • ប៊ិច៖ V30 (គ្មានប៊ិច) Note 8 (មានប៊ិច S Pen) ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;