កម្ពុជា ទទួលបានបទពិសោធន៍ពីម៉ាឡេស៊ី សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៣
- 2017-09-01 08:34:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ទទួលបានបទពិសោធន៍ពីម៉ាឡេស៊ី សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៣
ចន្លោះមិនឃើញ
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននិយាយថា កម្ពុជា ទទួលបានបទពិសោធន៍ច្រើនពីការរៀបចំកីឡាស៊ីហ្គេមនៅម៉ាឡេស៊ី ឆ្នាំ២០១៧នេះ សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣។
លោកបន្តថា គោលដៅទៅមុខទៀត ពេលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០១៩នោះ កម្ពុជានឹងប្រឹងប្រែងសម្រួចប្រភេទកីឡាបន្ថែមទៀត និងរៀនសូត្រឱ្យច្រើនដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ការស្វែងរកមេដាយវិញ កម្ពុជាបានដាក់គោលដៅដំឡើងមេដាយមាស ក៏ដូចជាឡើងចំណាត់ថ្នាក់ក្នុងតារាងនៅពេលវៀតណាមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២១។ រយៈពេលនោះ គឺជាពេលល្អបំផុតសម្រាប់កម្ពុជាក្នុងការស្ទាបស្ទង់ និងដាក់ប្រភេទកីឡាណាមានសក្ដានុពលខ្លាំងយកមេដាយ៕