កម្ពុជា ចង់​ដណ្តើម​ចំណាត់​ថ្នាក់​ស៊ីហ្គេម​លេខ៧ នៅ​ពីលើ​មីយ៉ាន់ម៉ា

  • 2017-09-03 02:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​និយាយ​ថា កម្ពុជា មាន​មហិច្ឆតា ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៧ គឺ​នៅ​ពីលើ​មី​យ៉ាន់​ម៉ា។ ការ​លើកឡើងនេះ ក្រោយ​​ស៊ី​ហ្គេម​ចំនួន​ ២លើក​ហើយ គឺ​ឆ្នាំ​២០១៥ នៅ​សឹង្ហ​បូរី និង​២០១៧​នៅ​ម៉ាឡេស៊ី ចំណាត់ថ្នាក់​របស់​កម្ពុជា ស្ថិតនៅ​ពីលើ​ឡាវ គឺ​ចំណាត់ថ្នាក់​លេខ​៨​។

លោក វ៉ា​ត់ ចំរើន ពន្យល់ថា កម្ពុជា​ត្រូវការ​ចំណាត់ថ្នាក់​លេខ​៧​នេះ តែ​ចំណាត់ថ្នាក់​នេះ កម្ពុជា​ត្រូវការ​មេដាយមាស​ពី​១០ ទៅ ២០​គ្រឿង​ទៀត ទើប​ឈរ​បាន​។ ហេតុនេះ សហព័ន្ធ​ជាតិ​នីមួយៗ​ត្រូវតែ​ពង្រឹង​ខ្លួនឯង​ទើបបាន​ចំណាត់ថ្នាក់​នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា
លោក​អះអាង​ថា ​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន​នា​ឆ្នាំ​២០១៩ គឺ​ត្រូវតែមាន​ជាង​១០​ប្រភេទ​កីឡា​រក​មេដាយ​ឲ្យ​បាន ហើយ​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​​ប្រទេស​​វៀតណាម​នោះ ត្រូវតែមាន​២០​ប្រភេទ​កីឡា​ យក​មេដាយ​ឲ្យ​បាន៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;