បែលហ្សិក បាន​កក់​កៅអី នៅ World Cup ហើយ ក្រោយ​យកឈ្នះ​ក្រិច​ទាំង​លំបាក

  • 2017-09-03 23:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើស​ជាតិ​បែលហ្សិក បានយក​ឈ្នះ​ក្រុម​ក្រិច ដោយ​លទ្ធផល ២-១ នៅវគ្គ​ជម្រុះ World Cup 2018 ប្រចាំ​តំបន់​អឺរ៉ូ ពូល H កាលពី​យប់មិញ​នេះ។ ២គ្រាប់​របស់​បែលហ្សិក ធ្វើបាន​ដោយ Vertonghen នៅ​នាទី៧០ និង Lukaku នៅ​នាទី ៧៤។ ចំណែក ១គ្រាប់​របស់​ក្រិច ធ្វើបាន​ដោយ Goncalves Rodrigues នៅ​នាទី ៧៣។

លទ្ធផល​នេះ​ធ្វើឲ្យ បែលហ្សិក ក្លាយជា​ក្រុម​ដំបូងគេ​នៅ​អឺរ៉ុប ដែល​ទទួល​បាន​កៅអី​នៅ World Cup ឆ្នាំ​ក្រោយ នៅ​ប្រទេស​រុស្ស៊ី ដោយសារ​មាន​ពិន្ទុ​ខ្ពស់​ដាច់គេ​ក្នុង​ពូល គឺ ២២​ពិន្ទុ នាំមុខ​ក្រុម​លេខ២ Bos-Herze រហូតដល់​ទៅ ៨​ពិន្ទុ ខណៈ​ការប្រកួត​នៅក្នុង​វគ្គ​ជម្រុះ​នេះ នៅសល់​តែ ២ប្រកួត​ទៀត​ប៉ុណ្ណោះ។

នៅក្នុង​ពូល H នេះដែរ ក្រិច កំពុង​ស្ថិតនៅ​លេខ៣ មាន ១៣​ពិន្ទុ កោះស៊ីប លេខ​៤ មាន ១០​ពិន្ទុ អេស្តូនី​លេខ៥ មាន ៨​ពិន្ទុ និង Gibraltar ស្ថិតនៅ​បាត​តារាង មានទាន់​មាន​ពិន្ទុ​ទេ។

សូម​បញ្ជាក់​ថា មកដល់​ពេលនេះ ក្រៅពី​បែលហ្សិក ក្រុមផ្សេង​ទៀត​ដែលបាន​កក់​កៅអី​នៅ World Cup រួមមាន ម្ចាស់ផ្ទះ​រុស្ស៊ី (ស្វ័យប្រវត្តិ) ប្រេស៊ីល ម៉ិកស៊ីកូ អ៊ីរ៉ង់ និង​ជប៉ុន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;