វៀតណាម ដណ្ដើមបាន៣ពិន្ទុ ក្រោយប៉ះជាមួយកម្ពុជាយប់នេះ
- 2017-09-05 13:27:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ដណ្ដើមបាន៣ពិន្ទុ ក្រោយប៉ះជាមួយកម្ពុជាយប់នេះ
ចន្លោះមិនឃើញ
ក្នុងការប្រកួតវគ្គជម្រុះពូល C ពានរង្វាន់ AFC Asian Cup 2019 នៅល្ងាចថ្ងៃទី៥កញ្ញានេះ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់នៅក្រោមថ្វីជើងក្រុមវៀតណាម ដោយលទ្ធផល ១-២។
រយៈពេល៤នាទីដំបូងនៃតង់ទី១ វៀតណាមបាននាំមុខក្រុមកម្ពុជា ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Nguyen Van Quyet។ យ៉ាងណាមិញ កីឡាករ ចាន់ វឌ្ឍនាកា របស់កម្ពុជា អាចតាមស្មើវិញបាននៅនាទី១០។ លុះដល់តង់ទី២ វៀតណាម ទទួលបាន១គ្រាប់ទៀត នៅនាទី៨១ ធ្វើបានដោយកីឡាករ Nguyen Quang Hai។
លទ្ធផលនេះ ធ្វើឲ្យវៀតណាមឈរនៅលើកំពូលតារាងជាបណ្ដោះអាសន្ន ដែលមាន៥ពិន្ទុក្នុងដៃ ខណៈកម្ពុជាធ្លាក់មកលេខ៣វិញ មានត្រឹម៣ពិន្ទុ។ ចំណែក ហ្ស៊កដានិ មាន៤ពិន្ទុ ឈរនៅលេខ២ និងអាហ្វហ្គានីស្ថាន មាន១ពិន្ទុ កំពុងស្ថិតនៅបាតតារាង៕