Leaf រថយន្ត​ថ្មី​របស់ Nissan សាក​ថាមពល​ម្ដង ជិះ​បាន ២៤០​គីឡូម៉ែត្រ

  • 2017-09-06 04:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Nissan បញ្ចេញ​រថយន្ត​ថ្មី​មួយ​ប្រភេទ​ឈ្មោះ​ថា Leaf ដែល​ជា​ប្រភេទ​យានយន្ត​ប្រើ​​ប្រាស់​ថាមពល​អគ្គិសនី។ Nissan Leaf អាច​រត់​លើ​ចម្ងាយ​ផ្លូវ ២៤០​គីឡូម៉ែត្រ សម្រាប់​ការ​សាក​បំពេញ​ថាមពល​ម្ដង។

យ៉ាង​ណា​មិញ បើ​ធៀប​នឹង​ក្រុមហ៊ុន​ដទៃ Nissa Leaf នៅ​មិន​ទាន់​អាច​ប្រជែង​ជាមួយ​គេ​បាន​​ឡើយ។ ជា​ឧទាហរណ៍ រថយន្ត​អគ្គិសនី​ម៉ូដែល Model X 100D របស់ Telsa អាច​រត់​បាន​ចម្ងាយ​​ដល់​ទៅ ៤២០​គីឡូម៉ែត្រ​ឯណោះ។ រថយន្ត​បំពាក់​ថាមពល​៤០​គីឡូ​វ៉ាត់​ម៉ោង​នេះ នឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន នា​ខែ​តុលា​ខាង​មុខ ហើយ​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុង​ឆ្នាំ​២០១៨។ តម្លៃ​លក់​មាន​ចាប់​ពី ២៨ ៩០០​ដុល្លារ ឡើង​ទៅ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;