X-E3 កាមេរ៉ា Mirrorless ដែល Fujifilm ទើប​តែ​ប្រកាស​ចេញ​នៅ​ថ្ងៃ​នេះ

  • 2017-09-07 07:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Fujifilm បាន​ប្រកាស​ចេញ​កាមេរ៉ា​កម្រិត​មធ្យម X-E3 ប្រភេទ ​APS-C នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ ដើម្បី​ជំនួស Rangefinder-style X-Pro2 ដោយ​មាន​ទំហំ​តូច​ជាង ថោក​ជាង និង​រក្សា​សមត្ថភាព​ដដែល​ច្រើន។

X-E3 មាន​ទំហំ ២៤​មេហ្គាភីកសែល ជា​ប្រភេទ​កាមេរ៉ា APS-C បំពាក់ X-Trans III Sensor មាន​កង​រង្វិល​សម្រាប់​កំណត់ Shutter Speed និង Exposure និង​ទីតាំង​សម្រាប់​កំណត់​ចំណុច Focus (បែប Joystick) ដែល​ធ្លាប់​មាន​លើ X-Pro2។ វា​អាច​ថត​វីដេអូ​កម្រិត 4K បាន​ផង​ដែរ។

X-E3 មាន Viewfinder អេឡិចត្រូនិក ដែល X-Pro2 មិន​មាន ប៉ុន្តែ​វា​មិន​អាច​ប្ដូរ​ទៅ Optical Finder ដើម្បី​បង្ហាញ Preview ភ្លាម​ៗនោះ​ទេ។

X-E3 នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ជាមួយ ៣​ជម្រើស ដែល​មាន​ពណ៌ ខ្មៅ និង ប្រាក់។ ចំពោះ​តម្លៃ Body-Only គឺ ៨៩៩,៩៥ដុល្លារ (បរទេស)។ បន្ថែម Lens 18-55mm f/2.8-4 ស្មើ​តម្លៃ ១ ២៩៩,៨៥ ​ដុល្លារ ហើយ​បើ​យក Prime Lens 23mm f/2 មាន​តម្លៃ ១ ១៤៩,៩៥ ​ដុល្លារ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;