AFF U18៖ គោព្រៃ​​កម្ពុជា អាច​ទប់​ដំរី​ថៃ​បាន​​ទេ​ រសៀល​នេះ?

  • 2017-09-08 06:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់ U18 កម្ពុជា នឹងត្រូវ​ប៉ះ​ក្រុម U18 ថៃ ក្នុងជើង​ទី៣ នៃ​ពាន​រង្វាន់ AFF U18 Championship 2017 ប្រចាំ​ពូល A នា​វេលា​ម៉ោង ៣:៣០រសៀល​ថ្ងៃទី​៨កញ្ញា​នេះហើយ។ ការ​ប្រកួត​នេះ ធ្វើឡើង​នៅ​កីឡដ្ឋាន Thuwunna ប្រទេស​មីយ៉ាន់ម៉ា។

ក្រុម U17 កម្ពុជា
២ប្រកួត​កន្លងមក​របស់​កម្ពុជា គឺ​ចាញ់ សិង្ហបុរី ៣-៥ និង​ស្មើ ទីម័រ​ខាងកើត ១-១ មាន ១ពិន្ទុ​ឈរលេខ​៤ ក្នុង​ពូល។ ចំណែក​ថៃ​វិញ គឺ​ឈ្នះទាំង២​ប្រកួត មាន៦​ពិន្ទុ ស្មើនឹង​ម៉ាឡេស៊ី ប៉ុន្តែ​ស្ថិតនៅ​លេខ២ ដោយសារ​ចាញ់​ចំនួន​គ្រាប់​បាល់។ កម្ពុជា នឹង​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត ប្រសិន​បើ​ប្រកួត​ចាញ់​ថៃ ហើយ​ម៉ាឡេស៊ី យក​ឈ្នះ ទីម័រ​ខាងកើត​នាល្ងាច​នេះ។

ចំណែក​ការ​ប្រកួត ១គូ​ទៀត​ដែល​ស្ថិតនៅ​ក្នុង​ពូល A នេះ​ដែរ គឺ U18 ឡាវ នឹងត្រូវ​ប្រកួត​ជាមួយ U18 សិង្ហបុរី នា​វេលា​ម៉ោង ៣:៣០នាទី​រសៀល​ថ្ងៃនេះ​ផងដែរ នៅ​កីឡដ្ឋាន Aung San៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;