AFF U18៖ កម្ពុជា សល់ក្តីសង្ឃឹមតិចតួចបំផុត ក្រោយប្រកួតចាញ់ថៃ
- 2017-09-08 10:23:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFF U18៖ កម្ពុជា សល់ក្តីសង្ឃឹមតិចតួចបំផុត ក្រោយប្រកួតចាញ់ថៃ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ U18 កម្ពុជា បានប្រកួតចាញ់ក្រុម U18 ថៃ ដោយលទ្ធផល ០-១ ក្នុងវគ្គសន្សំពិន្ទុពូល A នៃពានរង្វាន់ AFF U18 Championship 2017 ដែលទើបតែបញ្ចប់នាល្ងាចថ្ងៃទី៨កញ្ញានេះ។ ១គ្រាប់របស់ថៃ គឺធ្វើបាននៅនាទី ៤៦។
លទ្ធផលនេះ បានធ្វើឲ្យក្រុម U18 កម្ពុជា នៅសល់ក្តីសង្ឃឹមតិចតួចបំផុត ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែកម្ពុជា នឹងបាត់បង់ឱកាសទៅវគ្គបន្ទាប់ ប្រសិនបើម៉ាឡេស៊ី យកឈ្នះទីម័រខាងកើត នាល្ងាចនេះ។ លទ្ធផលនេះ ក៏បានធ្វើឲ្យក្រុម U18 ថៃ ឈរលើកំពូលតារាងជាបណ្តោះអាសន្នផងដែរ ដោយមាន ៩ពិន្ទុ៕