គ្រូ U22 ថៃថា ការកំណត់លទ្ធផលទុកមុន ជារឿងមិនពិត
- 2017-09-09 02:14:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ U22 ថៃថា ការកំណត់លទ្ធផលទុកមុន ជារឿងមិនពិត
ចន្លោះមិនឃើញ
លោក Worrawoot Srimakha គ្រូបង្វឹកក្រុមជម្រើសជាតិ U22 ថៃ បានច្រានចោលការចោទប្រកាន់ចំពោះការកំណត់លទ្ធផលទុកជាមុន ក្នុងការប្រកួតកន្លងទៅនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ប្រទេសម៉ាឡេស៊ី ដោយលើកឡើងថា បញ្ហានេះគឺគ្រាន់តែជាការសង្កេតរបស់ក្រុមអ្នកសារព័ត៌មានប៉ុណ្ណោះ។
«ខ្ញុំទើបតែបានដឹង។ រឿងនេះ ទំនងជាការសង្កេតមួយរបស់អ្នកសារព័ត៌មានបរទេសតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំហ៊ានធានាថា ក្រុមថៃមិនមានពាក់ព័ន្ធនឹងបញ្ហានេះឡើយ»។ នេះជាសម្ដីរបស់លោក Worrawoot ។
អ្នកវិភាគមួយចំនួន បានតាមដានលើក្រុមហ៊ុនភ្នាល់បាល់ចំនួន ៣ ដោយបានលើកឡើងពីការសង្ស័យទៅលើការរៀបចំលទ្ធផលទុកជាមុន នៅក្នុងការប្រកួត ៣គូ គឺ ម៉ាឡេស៊ី Vs ឡាវ, វៀតណាម Vs កម្ពុជា និង ថៃ Vs កម្ពុជា ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគទាំងនោះ មិនមានភស្តុតាងជាក់លាក់ណាមួយចំពោះការលើកឡើងរបស់ពួកគេនៅឡើយទេ ប៉ុន្តែវាជាការដាស់តឿនមួយរបស់ក្រុមសង្កេតការណ៍លើការភ្នាល់បាល់៕