អតីត​ខ្សែ​ប្រយុទ្ធ Man Utd ថា Lukaku នឹង​បំបែក​កំណត់ត្រា​របស់ Rooney

  • 2017-09-09 08:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mark Hughes អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​អះអាង​ថា កំណត់ត្រា​នៃ​ការ​ស៊ុត​បញ្ចូល​ទីចំនួន​ ២៥៣​គ្រាប់​របស់ Wayne Rooney នឹង​ត្រូវ​បំបែក​ដោយ Romelu Lukaku នៅ​ថ្ងៃ​អនាគត ប្រសិនបើ​រូប​គេ​បន្ត​លេង​ឲ្យ​ក្រុម​នេះ​រយៈ​ពេល​យូរ​អង្វែង។

ជើងស៊ុត​របស់​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​ខាងលើ រក​បាន ៣​គ្រាប់​ក្នុង ៣​ប្រកួត​ដំបូង​សម្រាប់​រដូវ​កាល ២០១៧-១៨ នេះ។ រូបគេ​ផ្ទេរ​ពី Everton ទៅ Man Utd ក្នុង​តម្លៃ ៧៥​លាន​ផោន នៅ​មុន​ការ​ចាប់ផ្ដើម​នៃ​លីគ​កំពូល​អង់គ្លេស។

លោក Mark Hughes គ្រូ​បង្វឹក Stoke City បាន​លើក​ឡើង​ដូច្នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត ដែល​ក្រុម Stoke City របស់​លោក ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Man Utd ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី៤ វេលា​ម៉ោង ១១:៣០ នាទី​យប់​នេះ៕

ប្រភព៖ Dailystar ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;