គ្រូជម្រើសជាតិម៉ាឡេស៊ី ការពារ៣ក្រុម ថាមិនពាក់ព័ន្ធនឹងការរៀបចំលទ្ធផល
- 2017-09-11 03:03:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជម្រើសជាតិម៉ាឡេស៊ី ការពារ៣ក្រុម ថាមិនពាក់ព័ន្ធនឹងការរៀបចំលទ្ធផល
ចន្លោះមិនឃើញ
លោក Ong Kim Swee គ្រូបង្វឹកក្រុមជម្រើសជាតិ U22 ម៉ាឡេស៊ី បានសារភាពថា លោកជឿជាក់ថា ពិតជាមានការរៀបចំលទ្ធផលទុកជាមុននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ កាលពីខែមុន ប៉ុន្តែលោកបានច្រានចោលការចោទប្រកាន់ទៅលើក្រុមម៉ាឡេស៊ី វៀតណាម និង ថៃ ។
លោកអះអាងថា វៀតណាម និង ថៃ មិនទាក់ទងនឹងករណីនេះឡើយ ព្រោះក្រុមទាំងពីរសុទ្ធតែចង់ឈ្នះមេដាយមាស។ «ខ្ញុំហ៊ាននិយាយថា ក្រុម U22 ម៉ាឡេស៊ី មិនដែលតថ្លៃជាមួយក្រុមណាមួយនៅស៊ីហ្គេមឡើយ។ ការឈ្នះ ៣-១ លើក្រុមឡាវ គឺកីឡាកររបស់ពួកយើងបានខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ ដើម្បីស្វែងរកគ្រាប់បាល់»។
គួររម្លឹកថា ការប្រកួត ៣គូ ត្រូវបានជាប់សង្ស័យលើការរៀបចំលទ្ធផលទុកជាមុន គឺ ម៉ាឡេស៊ី Vs ឡាវ, វៀតណាម Vs កម្ពុជា និង ថៃ Vs កម្ពុជា ៕