Jack Ma ឡើង​ឆាក​ចាក់​ក្បាច់ Michael Jackson អបអរ​ខួប​១៨ឆ្នាំ​នៃ Alibaba

  • 2017-09-12 07:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​យប់​ថ្ងៃ​ទី​៨​កញ្ញា​កន្លង​ទៅ ក្រុមហ៊ុន​យក្ស​របស់​ចិន Alibaba បាន​ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី​១៨​របស់​ខ្លួន ដែល​មាន​ការ​ចូលរួម​ពី​បុគ្គលិក​ប្រមាណ ៤​ម៉ឺន​នាក់ មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន។

ក្នុង​កម្មវិធី​ខាង​លើ ស្ថាបនិក Alibaba គឺ​លោក Jack Ma បាន​ឡើង​ឆាក​សម្ដែង ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅ​ទីនោះ​មាន​ការ​សាទរ​ជា​ខ្លាំង។ លោក​បាន​ចាក់​ក្បាច់​រាំ​យ៉ាង​អស្ចារ្យ​ទៅ​តាម​ចង្វាក់​ភ្លេង​បទ "Billie Jean" និង​បទ "Black or White" របស់​​អតីត​កំពូល​តារា​ចម្រៀង Michael Jackson។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ​ដែល​មហា​សេដ្ឋី Jack Ma លេង​ស្ទីល​ប្លែក​ដូច្នេះ ដោយ​កាល​ពី​ខួប​១០​ឆ្នាំ​នៃ​ក្រុមហ៊ុន Alibaba នា​ឆ្នាំ​២០០៩ លោក Jack Ma បាន​ស្លៀកពាក់​ដូច​តារា​រ៉ុក ហើយ​ច្រៀង​បទ "The Lion King"៕

សូម​ទស្សនា​វីដេអូ​នៅ​ក្រោម៖

ប្រភព៖ Chinadaily | QZ ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;