អគ្គិភ័យនៅទូទាំងប្រទេស ក្នុងឆមាសទី១ឆ្នាំ២០១៧ កើតឡើងជាង៣០០លើក ស្លាប់និងរបួសច្រើននាក់
- 2017-09-13 12:14:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គិភ័យនៅទូទាំងប្រទេស ក្នុងឆមាសទី១ឆ្នាំ២០១៧ កើតឡើងជាង៣០០លើក ស្លាប់និងរបួសច្រើននាក់
ចន្លោះមិនឃើញ
រយៈពេល ៦ខែ ក្នុងឆមាសទី១ ឆ្នាំ២០១៧ គ្រោះអគ្គិភ័យ បានកើតឡើងនៅទូទាំងប្រទេស ចំនួន ៣០៩លើក និងបានសម្លាប់មនុស្ស ៩នាក់។ ចំនួននេះ បានថយចុះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦។
លោកឧត្ដមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះអគ្គិភ័យនៅទូទាំងប្រទេស ក្នុងឆមាសទី១ នៅឆ្នាំ២០១៧ បានសម្លាប់មនុស្ស ០៩នាក់ និងរបួស ៦៩នាក់ បំផ្លាញផ្ទះ ៣៣០ខ្នង និងតូបលក់ដូរ ២៣៦តូប។ របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០១៦ គ្រោះអគ្គិភ័យ នៅទូទាំងប្រទេស បានកើតឡើង ៤៣៣លើក សម្លាប់មនុស្ស ១៣នាក់ និងរបួស ២៨នាក់ បំផ្លាញផ្ទះ ៦០១ខ្នង និងតូបលក់ដូរ ១៣១២តូប។ មូលហេតុ នៃគ្រោះអគ្គិភ័យទាំងនោះ កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ៤២% បង្កដោយប្រើប្រាស់ភ្លើង ៣៥% និងពុំដឹងមូលហេតុ ២៣%។
លោកឧត្ដមសេនីយ៍ទោ នេត វន្ថា លើកឡើងថា កត្តាដែលជំរុញអោយគ្រោះអគ្គិភ័យ នៅឆមាសទី១ ក្នុងឆ្នាំ២០១៧ ថយចុះ ដោយសារតែកងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ ចុះផ្សព្វផ្សាយ និងអន្តរាគមន៍ទាន់ពេល នៅពេលហេតុការណ៍កើតឡើង និងការចូលរួមពីប្រជាពលរដ្ឋ ព្រមទាំងកត្តាអំណោយផលនៃធម្មជាតិ៕