Pogba អវត្តមានជិត១ខែ ដោយសាររបួស
- 2017-09-14 03:01:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba អវត្តមានជិត១ខែ ដោយសាររបួស
ចន្លោះមិនឃើញ
ខ្សែបម្រើ Paul Pogba របស់ក្រុម Manchester United ប្រហែលជាមិនអាចចូលលេង ក្នុងការប្រកួតទល់នឹងក្រុម Liverpool នៅពាក់កណ្ដាលខែតុលា ខាងមុខនេះ នៅសប្ដាហ៍ទី៨ លីគកំពូលអង់គ្លេស ដោយសារបញ្ហារបួសសរសៃ។
ដំណឹងនេះ មានន័យថា Pogba ទំនងជាត្រូវអវត្តមានពីក្រុមបិសាចក្រហមចំនួន ៦ប្រកួត ក្នុងនោះមាន ការប្រកួត Premier League ចំនួន ៤ប្រកួត, UEFA Champions League ១ប្រកួត និងពានរង្វាន់ Carabao Cup ចំនួន ១ប្រកួត។
កីឡាករសញ្ជាតិបារាំងរូបនេះ បានទទួលរងរបួសនៅអំឡុងជំនួបជាមួយក្រុម Basel កាលពីម្សិលមិញ ដែល Man Utd យកឈ្នះដោយលទ្ធផល ៣-០។ រូបគេត្រូវបានឃើញកាន់ឈើច្រត់ ពេលចាកចេញពីកីឡដ្ឋាន Old Traffrod។
នេះជាលើកទីពីររបស់ Pogba ដែលទទួលរងរបួសបែបនេះ ក្រោយការផ្ទេរពី Juventus ទៅកាន់ក្រុមបិសាចក្រហម កាលពីឆ្នាំទៅ។ របួសលើកទីមួយនោះ បានកើតឡើងកាលពីខែមីនា ឆ្នាំ២០១៦ ដែលធ្វើឲ្យរូបគេត្រូវអវត្តមានចំនួន ៣ប្រកួត៕