ឱកាសលេងនៅក្រុមចិនរបស់ Tevez កាន់តែស្ដួចស្ដើងហើយ
- 2017-09-14 04:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសលេងនៅក្រុមចិនរបស់ Tevez កាន់តែស្ដួចស្ដើងហើយ
ចន្លោះមិនឃើញ
អតីតខ្សែប្រយុទ្ធរបស់ Manchester United និង Manchester City កីឡាករ Carlos Tevez ត្រូវបានគ្រូបង្វឹកថ្មីរបស់ក្រុម Shanghai Shenhua បញ្ឈរឈរចោល ដោយសារបញ្ហាឡើងទម្ងន់។
កីឡាករសញ្ជាតិអាហ្សង់ទីន បានផ្លាស់ទៅលីគកំពូលចិន កាលពីខែធ្នូ ឆ្នាំ២០១៦ ដោយផ្ទេរពីក្រុម Boca Juniors និងត្រូវគេរាយការណ៍ថា ជាកីឡាករដែលទទួលបានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ច្រើនជាងគេ ចំនួន ៦១៥០០០ ផោនក្នុងមួយសប្ដាហ៍។ ប៉ុន្តែ Tevez ធ្វើមិនបានល្អនោះទេ ក្នុងការបង្ហាញខ្លួនចំនួន ១៤លើក ឲ្យ Shanghai Shenhua ។
ក្រោយមក កីឡាករវ័យ ៣៣ឆ្នាំដដែល បានទទួលរងរបួសជើង កាលពីខែមេសា ដែលធ្វើឲ្យរូបគេមិនអាចចូលលេងបាន ១ខែ ហើយថ្មីៗនេះ គេទើបតែត្រឡប់ពីប្រទេសអាហ្សង់ទីនទៅចិនវិញ ក្រោយពីការសម្រាក International Break ដើម្បីព្យាយាមបញ្ហារបួសមួយផ្សេងទៀត។
បច្ចុប្បន្ន ក្រុម Shenhua កំពុងឈរនៅលំដាប់ទី១២ ក្នុងតារាងលីគកំពូលចិន៕