កីឡាករ​ក្លឹប​វិសាខា​ម្នាក់ ក្លាយ​ជា​កីឡាករ​ខ្មែរ​ទី​មួយ​ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​ថៃ

  • 2017-09-16 01:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទះ​វិសាខា ដែល​ជា​ក្លឹប​កំពុង​ទទួល​ប្រជាប្រិយភាព និង​ល្បី​ឈ្មោះ​ទាំង​ក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ បាន​លក់​កីឡាករ​របស់​ខ្លួន​ម្នាក់ ទៅ​ឲ្យ​ក្រុម​ដ៏​ល្បី​របស់​ថៃ NK Fitness ។

​កីឡាករ​រូប​នោះ​គឺ មី រស្មី ជា​កីឡាករ​ប្រកប​ដោយ​ទេពកោសល្យ ដែល​រួមមាន​ទាំង​បច្ចេកទេស ល្បិចកល និង​ភាព​វាង​វៃ​រហ័សរហួន​ក្នុង​ចំណោម​កីឡាករ​ជា​ច្រើន​ទៀត របស់​ក្លឹប​បាល់​ទះ​វិសាខា។

លោក ស សុខា អនុ​ប្រធាន​ទី​១ ជា​សហ​ព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បាន​សម្ដែង​ការ​អប​អរ​សាទរ​ ដោយ​កីឡាករ​បាល់​ទះ មី រស្មី (​ពាក់​អាវ​លេខ​៨​) ត្រូវ​ក្លឹប​បាល់​ទះ​ដ៏​ល្បី​របស់​ថៃ NK Fitness ជ្រើស​រើស​យក​ទៅ​លេង​ឲ្យ​ក្លឹប​របស់​ខ្លួន​។ លោក​ថា នេះ​​ជា​លើក​ទី​១​ហើយ​ ដែល​បរទេស​ទិញ​​កីឡា​ករ​ខ្មែរ​ទៅ​លេង League នៅ​​ប្រទេស​​ថៃ នា​​​ប៉ុន្មាន​​សប្ដាហ៍​​ខាង​​មុខ​​នេះ​​ រហូត​ពេញ​មួយ​រដូវ​កាល​ ពោល​គឺ លេង​រហូត​ដល់​ចូល​ឆ្នាំ​ខ្មែរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;