Google Pixel 2 មាន​អ្វីខ្លះ ដើម្បី​ប្រកួតប្រជែង​ជាមួយ iPhone X​?

  • 2017-09-18 03:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Google Pixel 2 ដែល​ស្មាតហ្វូន​ថ្មី​ចុងក្រោយ​របស់ Google ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី៤ ខែ​តុលា ​ឆ្នាំ​២០១៧។ វា​ជា​អ្នក​ស្នង​តំណែង​របស់​ Google Pixel ដែល​ត្រូវ​បាន​អភិវឌ្ឍ​កាន់តែ​ប្រសើរ លើ​ផ្នែក​កាមេរ៉ា Specs និង​ការ​រចនា។ ខាងក្រោម​ជា​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់ Pixel 2 ដែល​គេ​បាន​ដឹង៖

១- Pixel ស៊េរី​ថ្មី អាច​ចេញ​ចំនួន ២​ម៉ូដែល ពោល​គឺ Pixel 2 ធម្មតា និង ​Pixel 2 XL ។

២- Pixel 2 នឹង​មាន​ការ​រចនា​ប្លែក​ពី Pixel ពិសេស​មាន​ស៊ុម​ជុំវិញ​អេក្រង់​តូច​ជាង​មុន។

៣- Pixel 2 XL ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ LG ។

៤- Pixel 2 XL អាច​មាន​អេក្រង់ ៥,៩៩​អ៊ីញ ជាមួយ​កម្រិត​រូបភាព 1440p និង Aspect Ratio 18:9។

៥- មុខងារ Squeeze សម្រាប់​ហៅ​មុខងារ Google Assistant ។

៦- Pixel 2 XL អាច​មាន Speakers បែប Stereo ដូច iPhone ដែរ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;