គ្រូ​ថៃ ​និយាយ​អ្វីខ្លះ ក្រោយ U18 ខ្លួន​យក​ឈ្នះ ម៉ាឡេស៊ី​?

  • 2017-09-18 06:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mark Alassar Palazzi គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​ថៃ ​និយាយ​ថា ក្រុម​ណា​ក៏ដោយ ដែល​ខិតខំ​ប្រឹងប្រែង នោះ​ពួកគេ​នឹង​អាច​ឈ្នះ​ពានរង្វាន់ AFF U18 Championship បាន បន្ទាប់ពី​ក្រុម​របស់​លោក បាន​យក​ឈ្នះ​ ក្រុម U18 ម៉ាឡេស៊ី ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ម្សិលមិញ ដោយ​លទ្ធផល ២-០ ។

«ខ្ញុំ​តែងតែ​និយាយ​ថា ពួកយើង​មាន​កីឡាករ​ល្អ​ៗច្រើន។ ហើយ​ពួកគេ​ពិតជា​បង្ហាញ​ថា ពួកគេ​ដូច្នេះ​មែន។ ពួកយើង​មាន​ការ​សប្បាយ​ចិត្ត​បំផុត។ ក្នុង​តង់​ទីមួយ សមាជិក​របស់​ពួក​យើង​បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ ដោយ​ជំរុញ​ឲ្យ​ពួកគេ​ដាក់​សម្ពោធ និង​ព្យាយាម​គ្រប់គ្រង​បាល់​ឲ្យ​បាន​ច្រើន។ ធ្វើ​ដូច្នេះ វា​ល្អ​ជាង​ឲ្យ​បាល់​ត្រូវ​គ្រប់គ្រង​ដោយ​ក្រុម​គូ​ប្រកួត​របស់​យើង»

ក្រុម U18 ថៃ
ចំណែក​ការ​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​៣ វិញ ក្រុម​ឥណ្ឌូណេស៊ី បាន​យក​ឈ្នះ​មីយ៉ាន់ម៉ា ក្នុង​លទ្ធផល ​៧-១៕

ប្រភព៖ FA Thailand ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;