ជម្រុះ AFC U16៖ ថៃ ​ឥណ្ឌូណេស៊ី ទីម័រ បន្ត​ប្រកួត​ថ្ងៃនេះ ខណៈ​កម្ពុជា​លេង​ខាន​ស្អែក

  • 2017-09-18 06:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC U16 Championship ដណ្ដើម​កៅអី​ជុំ​ផ្តាច់ព្រ័ត្រ បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ​។ សម្រាប់​ថ្ងៃ​ទី១៨ នេះ ក្រុម​នៅ​អាស៊ាន​ចំនួន ៤ នឹង​បន្ត​ការ​ប្រកួត​បន្ទាប់​របស់​ខ្លួន​។

ក្នុង​ពូលG ក្រុម​ឥណ្ឌូណេស៊ី នឹង​ត្រូវ​ជួប ទីម័រខាងកើត វេលា​ម៉ោង ៤​ល្ងាចនេះ​ ដោយ​ក្រុម​ទាំងពីរ​សុទ្ធ​តែ​ឈ្នះ​រៀង​ៗ​ខ្លួន កាលពី​ប្រកួត​ទីមួយ។ ​ឥណ្ឌូណេស៊ី បាន​លត់​ក្រុម Northern Mariana Islands ដោយ​លទ្ធផល ១៨-០ ខណៈ​ទីម័រខាងកើត​ យក​ឈ្នះ​ឡាវ​ ដោយ​លទ្ធផល ៥-២ ។ ដោយ​ឡែក ក្រុម​ថៃ នឹង​ធ្វើ​ការ​ប្រកួត​ជា​លើក​ដំបូង ដោយ​ត្រូវ​ជួប​ក្រុម Northern Mariana Islands វេលា​ម៉ោង ៧យប់​នេះ។

រីឯ​ពូល F វិញ ក្រុម​មក​ពី​អាស៊ាន ព្រុយ​ណេ នឹង​ប្រកួត​ជាមួយ​ឆាយនីសតៃប៉ិ វេលា​ម៉ោង ៦ល្ងាច​នេះ។ ព្រុយណេ ទើបតែ​ប្រកួត​ឈ្នះ​ក្រុម​ម៉ាកាវ កាល​ពី​ថ្ងៃ​បើកឆាក ដោយ​លទ្ធផល ៤-០។

សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​១៦ឆ្នាំ​កម្ពុជា​ នឹង​ចាប់ផ្ដើម​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន ដោយ​ជួប​ក្រុម​វៀតណាម នៅ​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង ១១:០០ ​នាទី​ព្រឹក។ យុវជន​របស់​កម្ពុជា បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​រយៈ​ពេល ១សប្ដាហ៍ មុន​ទៅ​ចូលរួម​ការ​ប្រកួត​ជម្រុះ AFC U16 ដែល​ធ្វើឡើង​នៅ​ប្រទេស​ម៉ុងហ្គោលី។ រយៈ​ពេល ១​សប្ដាហ៍​នេះ កម្ពុជា​បាន​ប្រកួត​កម្ដៅ​សាច់ដុំ បី​លើក ក្នុង​នោះ ឈ្នះ​ក្រុម ថៃ​ហុងដា ​ដោយ​លទ្ធផល ៥-១ ស្មើ​ក្រុម U16 មីយ៉ាន់ម៉ា ២-២ និង​ឈ្នះ​ក្រុម U16 ថៃ ក្នុង​លទ្ធផល ៣-១ ៕

រូបភាព៖ FFC*

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;