U16 កម្ពុជា ចាញ់​ U16 វៀតណាម ក្នុងប្រកួត​បើកឆាក​ AFC U16 អម្បាញ់មិញ​នេះ

  • 2017-09-20 06:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U16 វៀតណាម បាន​បំបាក់​ក្រុម U16 កម្ពុជា ដោយ​លទ្ធផល ៥-២ នា​ការ​ប្រកួត​ដំបូងនៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U16 Championship ពូល I នៅ​ប្រទេសម៉ុងហ្គោលី ដែល​ទើប​បញ្ចប់​នា​ម៉ោង ១រសៀល​អម្បាញ់​មិញ​នេះ។

៥គ្រាប់​របស់​ U16 វៀតណាម ធ្វើ​បាន​នៅ​នាទី ១០, ៥៦, ៦៨, ៧៩ និង ៨៥ ខណៈ ២គ្រាប់​សង​វិញ​របស់ U16 កម្ពុជា កើត​ឡើង​នៅ​នាទី ១៥ និង ៧៤។

ប្រកួត​បន្ទាប់ ក្រុម U16 កម្ពុជា ដែល​ដឹកនាំ​ដោយ​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​ឈុត​ធំ Lee Tae-hoon នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង U16 អូស្រ្ដាលី នា​ថ្ងៃ​ទី២២ ខែ​កញ្ញា៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;