U16 កម្ពុជា ចាញ់ U16 អូស្រ្ដាលី ៥-០ ក្នុង ១៧នាទីចុងក្រោយ

  • 2017-09-22 06:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U16 អូស្រ្ដាលី បានបំបាក់​ក្រុម U16 កម្ពុជា ដោយ​លទ្ធផល ៥-០ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ទ្វីប​អាស៊ី AFC U16 Championship ពូល I។

៥គ្រាប់​របស់​អូស្រ្ដាលី កើត​ឡើង​នៅ ១៧នាទីចុងក្រោយ​នៃ​ការ​ប្រកួត ពោល​គឺ​នៅ​នាទី ៧៣, ៨៣, ៨៧, ៨៩ និង ៩០។

នេះ​ជា​បរាជ័យ​ទី២ ក្នុង​ចំណោម២ប្រកួត​សម្រាប់​ក្រុម U16 កម្ពុជា ដែលដឹកនាំ​ដោយ​លោកអតីតគ្រូ​បង្វឹក​ជម្រើស​ជាតិ​ឈុត​ធំ Lee Tae-hoon។ កាលពី​ប្រកួត​ទី១ ក្រុម U16 កម្ពុជា ចាញ់ U16 វៀតណាម ដោយ​លទ្ធផល ៥-២៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;