អគ្គិភ័យក្នុងបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការថយចុះ ជាងឆ្នាំទៅ
- 2017-09-23 04:08:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គិភ័យក្នុងបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការថយចុះ ជាងឆ្នាំទៅ
ចន្លោះមិនឃើញ
របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែកញ្ញា កន្លងទៅ មានអគ្គិភ័យកើតឡើងតែចំនួន ២លើកប៉ុណ្ណោះ។ ចំនួននេះ មានការថយចុះចំនួន ១លើក បើធៀបជាមួយរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។
អគ្គិភ័យលើកទីមួយ បានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិគីរីវន្ត ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យឆេះអស់ផ្ទះ១ខ្នង និងសម្ភារៈមួយចំនួន (មូលហេតុដោយសារម្ចាស់ផ្ទះដែលមានជំងឺសរសៃប្រសាទ ដុតផ្ទះខ្លួនឯង)។ ចំណែក លើកទីពីរ កើតឡើងកាលពីថ្ងៃទី២១ ខែកញ្ញា នៅសង្កាត់/ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ បណ្ដាលឲ្យឆេះខ្សែភ្លើង លើបង្គោលភ្លើងតិចតួច និងផ្ទះ១ខ្នង ជាមួយសម្ភារៈមួយចំនួន (មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី)៕