គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ធ្វើ​សមាជ​រើស​ប្រធានថ្មី ជំនួស លោក ញឹក ប៊ុនឆៃ

  • 2017-09-24 04:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ស្នាក់ការ​កណ្តាល​ជ្រោយ​ចង្វារ ដោយមាន សមាជិក សមាជិកា ជិត ២០០នាក់​បាន​ចូលរួម នា​ព្រឹកថ្ងៃ​ទី២៤ ខែ​កញ្ញា​នេះដើម្បី​រុះរើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ និង​កែប្រែ​លក្ខន្តិកៈ​មួយ​ថំនួន។

ជា​លទ្ធផល​ អង្គ​សមាជ​បាន​សម្រេច​ជ្រើសរើស​លោក សឹង្ហ គីរី ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជំនួស​លោក ញឹក ប៊ុនឆៃ។ លោក អ៊ុំ សុមន្ថា ជា​អនុប្រធាន និង​លោក ទៀ ចំរ៉ាត់​ ជា​ប្រធាន​កិត្តិយស​គណបក្ស។

លោក សឹង្ហ គិរី ប្រធានថ្មីនៃគណបក្សខ្មែររួបរួមជាតិ

ការ​ធ្វើ​សមាជ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ​បន្ទាប់​ពី​លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣ ខែ​សីហា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ករណី​កែច្នៃ​គ្រឿងញៀន និង​ផលិត​គ្រឿងញៀន​កាលពី​ឆ្នាំ​២០០៧ នៅ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ៕

លោក ញឹក ប៊ុនឆៃ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;