AFC U16៖ កម្ពុជា ស្គាល់​ជ័យ​ជម្នះ​លើក​ដំបូង ទៅលើ​ក្រុម​ម៉ុងហ្គោលី យ៉ាង​លំបាក

  • 2017-09-24 10:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U16 កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ U16 ​ម៉ុងហ្គោលី​ ៣-២ ក្នុងវគ្គ​ជម្រុះ​តាមពូល​ជើង​ចុងក្រោយ នៃពាន​រង្វាន់ AFC U16 Championship 2018 ដែល​ទើបតែ​បញ្ចប់​នាល្ងាច​ថ្ងៃទី២៤​កញ្ញានេះ។ ៣គ្រាប់​របស់​កម្ពុជា ធ្វើបាន​ដោយ គី រីណា នាទី ៧ សាម៊ែល នាទី​១៨ និង ប៊ុន ណារ៉ុង នាទី ៣៤។ ចំណែក ២គ្រាប់​របស់​ម៉ុងហ្គោលី គឺនៅ​នាទី ២៤ និង៥២។

នេះជា​ជ័យជម្នះ​លើក​ដំបូង​របស់​ក្រុម U16 កម្ពុជា មុន​ត្រឡប់​មក​ផ្ទះវិញ ដោយ ២ប្រកួត​មុន គឺ​ចាញ់ វៀតណាម ២-៥ និង​ចាញ់​អូស្ត្រាលី ០-៥ ធ្វើឲ្យ​កម្ពុជា ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី៣ ក្នុង​ពូល។ ចំណែក​ក្រុម​ U16 ម៉ុងហ្គោលី​វិញ គឺ ៣​ប្រកួត ចាញ់ទាំង​៣ប្រកួត ស្ថិតនៅ​បាត​តារាង។ នៅក្នុង​ពូល I នេះ អូស្ត្រាលី ឈរនៅ​លេខ១ មាន ៩​ពិន្ទុ និង​វៀតណាម លេខ​២ មាន ៦​ពិន្ទុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;