Federer ចាប់ដៃ Nadal ជួយក្រុមអឺរ៉ុបឈ្នះពានរង្វាន់បង្កើតថ្មី Laver Cup
- 2017-09-25 02:52:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Federer ចាប់ដៃ Nadal ជួយក្រុមអឺរ៉ុបឈ្នះពានរង្វាន់បង្កើតថ្មី Laver Cup
ចន្លោះមិនឃើញ
ក្រុមវាយកូនបាល់ទ្វីបអឺរ៉ុប ដែលមានសមាជិកកីឡាករ Roger Federer និង Rafael Nadal រួមទាំងសមាជិកខ្លាំងៗចំនួន ៤នាក់រូបផ្សេងទៀត បានយកឈ្នះក្រុមពិភពលោក Team World ដោយលទ្ធផល ១៥-៩ ដើម្បីឈ្នះពានរង្វាន់ Laver Cup ដែលទើបតែបង្កើតឡើង នៅទីក្រុង Prague ប្រទេសឆែក។
ក្នុងចំណោម ១២ប្រកួតរវាងក្រុមទាំងពីរ Federer បានចាប់ដៃគូជាមួយ Nadal ក្នុងការប្រកួតមួយ ដោយតទល់ជាមួយកីឡាករអាមេរិក Sam Querrey និង Jack Sock។ ជាលទ្ធផល ក្រុម Federer-Nadal បានយកឈ្នះ Sam Querrey-Jack Sock ដោយពិន្ទុ ៦-៤, ១-៦ និង ១០-៥ ដែលជួយឲ្យក្រុមអឺរ៉ុបនាំមុខ Team World ដោយលទ្ធផល ៩-៣ ។ ក្រុមដែលទទួលបាន ១៣ពិន្ទុមុន ត្រូវក្លាយជាជើងឯកពានរង្វាន់នេះ។
ក្រុមអឺរ៉ុប មានទាំងកីឡាករលេខ៤ពិភពលោក Alexander Zverev កីឡាករ Dominic Thiem លេខ៧ពិភពលោក ផងដែរ។
ការប្រកួតបានធ្វើឡើងរយៈពេល ៣ថ្ងៃ ក្នុងនោះ មួយថ្ងៃប្រកួត ឯកត្តជនចំនួន ៣គូ និងវាយគូចំនួន ១គូ៕