ភាព ចាន់ដេវីត មិន​ត្រឹម​បាន​ទៅ​ហាត់​នៅ​ជប៉ុន តែ​ថែម​ទាំង​បាន​ជួប CV11 ​ទៀត

  • 2017-09-25 08:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​យុវជន ភាព ចាន់ដេវីត របស់​ក្រុម Cambodian Tiger បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ហ្វឹកហាត់​ជាមួយ​សាលា​បាល់ទាត់​ VIVAIO FUNABASHI S.C រយៈ​ពេល​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ។

យុវជន​ដែល​មាន​អាយុ​ទើបតែ ១៣​ឆ្នាំ​ខាងលើ ក៏​នឹង​បន្ត​ដំណើរ​ទៅ​ជួប​ខ្សែ​ប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា​ ដែល​កំពុង​លេង​នៅ​ក្រុម Fujieda MYFC ផង​ដែរ។

ភាព ចាន់ដាវីត ជា​យុវជន​ឆ្នើម​ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុម Cambodian Tiger ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប កាលពី​ខែ​កក្កដា​កន្លងទៅ។ កុងត្រា​នេះ នឹង​អាច​ធ្វើ​ឲ្យ ចាន់ដាវីត លេង​ឲ្យ​នៅ​ក្រុម​លីគ​កំពូល​នេះ​រយៈពេល ១០​ឆ្នាំ។ ខ្សែ​ប្រយុទ្ធ​ដដែល ត្រូវ​បាន​បណ្ដុះបណ្ដាល​ចេញ​ពី​ថ្នាល​របស់​ក្រុម Next Step FC៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;