ការ​ប្រកួត២​នៅ​ជម្រុះ AFC Asian Cup និង AFC U16 ស្ថិត​ក្នុង​បញ្ជី​ពិន័យ​របស់ AFC

  • 2017-09-25 10:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិន័យ និង​សីលធម៌​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អាស៊ី (AFC) បាន​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ដាក់​ពិន័យ​ជា​ការ​ព្យួរ​មិន​ឲ្យ​លេង និង​ជា​ទឹកប្រាក់​ចំពោះ​កីឡាករ​ជម្រើស​ជាតិ ២រូប​របស់​ប្រទេស​លីបង់ និង​ឆាយនីស​តៃប៉ិ ព្រមទាំង​កីឡាករ និង​ក្លឹប ក្នុង​តំបន់​អាស៊ី សម្រាប់​​ព្រឹត្តិការណ៍​បាល់ទាត់​របស់​ខ្លួន។

នៅ​ព្រឹត្តិការណ៍​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup ២2019 ក្នុង​ជំនួប​រវាង​កូរ៉េខាងជើង ជាមួយ​លីបង់ កាលពី​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៧ កីឡាករ Maher Sabra របស់​ក្រុម​លីបង់ ត្រូវ​បាន​ពិន័យ ព្យួរ​មិន​ឲ្យ​លេង ១​ប្រកួត និង​ជា​ប្រាក់​ចំនួន ៧៥០​ដុល្លារ បន្ទាប់ពី​ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ទីលាន ដោយសារ​ទាត់បាល់​ពេញ​ទំហឹង​ចំ​ក្មេង​រើស​បាល់។

កូរ៉េខាងជើង (ស) Vs លីបង់ (ក្រហម)
ចំណែក ព្រឹត្តិការណ៍​ជម្រុះ AFC U16 Championship 2018 វិញ ក្នុង​ជំនួប​រវាង​ក្រុម​ឆានីស​តៃប៉ិ ជាមួយ ហុងកុង កាលពី​ថ្ងៃ​ទី១៦​កញ្ញា កីឡាករ Lu Cheng-En របស់​ឆាយនីស​តៃប៉ិ ត្រូវ​បាន​ពិន័យ មិន​ឲ្យ​លេង ១​ប្រកួត និង​ជា​ប្រាក់​ចំនួន ៣០០​ដុល្លារ បន្ទាប់ពី​ត្រូវ​បណ្ដេញ​ចេញ ដោយ​ការ​ទាត់​ជើង​គូ​ប្រកួត​ដោយ​ចេតនា។
កីឡាករ U16 ឆាយនីសតៃប៉ិ

ដោយឡែក ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFC Champions League សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី បាន​ពិន័យ​លើ​កីឡាករ Kamaleddin Kamyabinia របស់​ក្រុម Persepolis មកពី​អ៊ីរ៉ង់ មិន​ឲ្យ​លេង ១ប្រកួត និង​ជា​ប្រាក់ ៣០០០ដុល្លារ ដោយសារ​ទាត់​លើ​គូ​ប្រកួត​របស់​ក្រុម Al Ahli ពេញ​ទំហឹង មុន​ទទួល​កាត​ក្រហម។ រីឯ​ព្រឹត្តិការណ៍ AFC Cup 2017 ក្រុម Ceres Negros មកពី​ហ្វីលីពីន ត្រូវ​ពិន័យ​ចំនួន ២​ករណី​ដោយ​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ឯកសារ ​ក្នុង​ការ​ប្រកួត​ចំនួន​ពីរ​ផ្សេង​ៗ​គ្នា។ យ៉ាងណាមិញ សហព័ន្ធ​គ្រាន់តែ​ព្រមាន​ចំពោះ Ceres Negros តែ​ប៉ុណ្ណោះ៕

ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;