Kane ចារ​ឈ្មោះ​ក្នុង​បញ្ជី​ហ៊ែតទ្រីក UCL ​ពេល Spurs រក្សា​កំណត់ត្រា​យ៉ាង​ល្អ

  • 2017-09-27 04:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ជួយ Spurs រក​បាន​ ៣ពិន្ទុ​ពី​ការ​ប្រកួត​ទី​ពីរ វគ្គ​សន្សំ​ពិន្ទុ ដែល​យក​ឈ្នះ APOEL ០-៣ យប់មិញ ខ្សែ​ប្រយុទ្ធ Harry Kane បាន​ក្លាយជា​កីឡាករ​សញ្ជាតិ​អង់គ្លេស​ទី៧ ដែល​រក​បាន​ហ៊ែតទ្រីក (៣គ្រាប់) ក្នុង​ការ​ប្រកួត UEFA Champions League ។

Kane ទាត់​គ្រាប់​បើក​ឆាក​ក្នុង​ការ​ប្រកួត​នៅ​នាទី​៣៩ ក្នុង​តង់​ទីមួយ។ ចំណែក​គ្រាប់​ទី២ និង​ទី៣ ​ខ្សែប្រយុទ្ធ​វ័យ ២៤​ឆ្នាំ​រូបនេះ ប្រើ​រយៈ​ពេល​ត្រឹម​តែ ៥​នាទី​ប៉ុណ្ណោះ ដោយ​ការ​ស៊ុត​មួយ​ជើង និង​តែត​មួយ​ក្បាល។

ខ្សែប្រយុទ្ធ​របស់ Spurs រូប​នេះ បាន​ចារ​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​ហ៊ែតទ្រីក បន្ទាប់​ពី Andrew Cole, Michael Owen, Wayne Rooney, Alan Shearer, Danny Welbeck និង Mike Newell ។ ៣​គ្រាប់​យប់​មិញ ជា​ហ៊ែតទ្រីក លើក​ទី៦ ក្នុង​ឆ្នាំ​២០១៧ ។ ក្នុង​ខែ​កញ្ញា​នេះ Kane រក​បាន ១១​គ្រាប់​ឲ្យ​ក្លឹប និង​ក្រុម​ជម្រើស​ជាតិ ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹម​តែ ៦​លើក​ប៉ុណ្ណោះ។

ជ័យជម្នះ​នេះ មាន​ន័យ​ថា Spurs ឡើង​ឈរ​កំពូល​តារាង មាន ៦​ពិន្ទុ ស្មើ Real Madrid ដែល​បាន​យក​ឈ្នះ Dortmund ១-៣​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;