Champions League ​អាស៊ី ប្រកួត​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ម៉ោង ៧យប់នេះ

  • 2017-09-27 05:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នកមាន​ចិន Shanghai SIPG នឹង​បើកទ្វារ​កីឡដ្ឋាន​សៀងហៃ​របស់​ខ្លួន ស្វាគមន៍​ក្រុម​ជើងខ្លាំង​ជប៉ុន Urawa Red Diamonds ម៉ោង ៧យប់នេះ ក្នុង​ជើងទី១ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ AFC Champions League។ កាលពីជួបគ្នា​ក្នុង​ពូល ក្រុម​ទាំង​២ ឈ្នះ​គ្នា​នៅ​ទឹកដី​រៀងខ្លួន គឺ​ Shanghai SIPG ឈ្នះ​ ៣-២ នៅ​ទឹកដី​ខ្លួនឯង តែ​ចាញ់ ១-០ វិញ នៅ​ទឹកដី Urawa Red។

កីឡាករក្រុម Shanghai SIPG នាការ​ប្រកួត​កន្លងមក (រូបភាព៖ AFC)
កីឡាករ​ក្រុម Urawa Red (រូបភាព៖ AFC)

ព័ត៌មាន​កីឡាករ៖

ក្រុម​ម្ចាស់ផ្ទះ Shanghai SIPG នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់ ៣នាក់ ដោយសារ​ជាប់​បម្រាម គឺ​ប្រធាន​ក្រុម Wang Shenchao អ្នកចាំទី​ដៃ​ទី១ Yan Junling និង​ខ្សែ​បម្រើ Wang Jiajie។

ចំណែក​ក្រុម​ភ្ញៀវ Urawa Red វិញ ទំនង​ជា​អវត្តមាន​ខ្សែ​ប្រយុទ្ធ​​ប្រេស៊ីល Rafael Silva និងខ្សែប្រយុទ្ធ​កូនកាត់​ជប៉ុន-កូរ៉េ Tadanari Lee ដោយសារ​មិន​ទាន់​ជា​​ពី​​របួស​ ១០០%។

កីឡាករ​សំខាន់

Shanghai SIPG ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ព័រទុយហ្គាល់ Andre Villas-Boas មាន​កីឡាករ​លេចធ្លោ​ច្រើន ​ដូច​ជា Oscar, Elkeson ជាពិសេស​ គឺ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Hulk។ កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ គឺ​ជា​​កីឡាករ​តែម្នាក់​គត់ ដែល​ស៊ុត​ចូល​គ្រប់​ការ​ប្រកួត​ទាំង​អស់​ដែល​ខ្លួន​ចូល​លេង នៅ AFC Champions League រដូវកាល​នេះ។

Hulk (រូបភាព៖ AFC)

កីឡាករ​លេចធ្លោ​របស់​ Urawa Red រួមមាន ​ខ្សែ​បម្រើ​នាំ​លេង Yosuke Kashiwagi, ប្រធាន​ក្រុម Yuki Abe, ​ខ្សែ​ការពារ Tomoaki Makino និង​ជាពិសេស គឺ​​ខ្សែ​ប្រយុទ្ធ Shinzo Koroki។

Shinzo Koroki (រូបភាព៖ AFC)
ប្រៀបធៀប​ខ្សែប្រយុទ្ធ​នៃក្រុម​ទាំង២ (Hulk vs Shinzo Koroki)

ទិន្នន័យ​ប្រកួត៖

Shanghai SIPG កំពុង​ឈរ​លេខ ២ ក្នុង​តារាង​លីគ​កំពូល​ចិន។ ក្រុម​នេះ​មិន​ដែលចាញ់​នោះ​ទេ ក្នុង​ការ​ប្រកួត​លើ​ដី​ខ្លួន​ឯង នៅ AFC Champions League ដោយ​ឈ្នះ ៩ប្រកួត និង​ស្មើ​ ១ប្រកួត និង​ជា​ពិសេស​គឺក្រុម​នេះ អាច​ស៊ុត​ចូល​បាន ១៨គ្រាន់ ក្នុង ៥ប្រកួត​ចុងក្រោយ​នៅ​កីឡដ្ឋាន​សៀងហៃ (គិត​ជា​មធ្យម ៣,៦គ្រាប់​ក្នុង​១ប្រកួត)។ ក្នុង​ជំ័យ​ជម្នះ ៩ប្រកួត​នោះ ក៏​មាន​ជ័យជម្នះ​លើ​ក្រុម Urawa Red ៣-២ កាលពីជួបគ្នា​ក្នុង​ពូល​ផងដែរ (ខែមីនា ២០១៧)។

ស្ថិតិ​របស់ Shanghai SIPG នៅ AFC Champions League រដូវកាលនេះ

​ចំណែក Urawa Red កំពុង​យ៉ាប់យ៉ឺន​នៅ​លីគ​កំពូល​ជប៉ុន ដោយ​កំពុង​ឈរ​លេខ ៧ ក្នុង ២៧ប្រកួត។ ប៉ុន្តែ​នៅ AFC Champions League ក្រុម​នេះ ជា​ក្រុម​ដែលស៊ុត​ចូល​ច្រើន​ជាង​គេ (២៦គ្រាប់) លើស​ក្រុម Shanghai SIPG ១គ្រាប់។ យ៉ាងណាក្ដី ក្រុម​នេះ​ មាន​កំណត់​ត្រា​មិន​ល្អ​នោះ​ទេ​ សម្រាប់​ការ​ប្រកួត​ក្រៅ​ដី​នៅ​ពាន​ទ្វីប​អាស៊ី​រដូវកាល​នេះ ដោយ​ចាញ់​ទាំង​អស់ ក្នុង​​ ៤ប្រកួត​ចុងក្រោយ​។

ស្ថិតិ​របស់ Urawa Red នៅ AFC Champions League រដូវកាលនេះ​

វីដេអូ​នៃការ​ប្រកួត​ទាំង​២ ជើង កាលពី​ក្រុម​ទាំង ២ ជួបគ្នា​ក្នុង​ពូល៖

  • ទឹកដី Shanghai SIPG ៖
  • ទឹកដី Urawa Red ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;