កីឡាករ​ឆ្នើម​របស់​ថៃ ៥រូប​ទៀត នឹង​ទៅ​ប្រកប​អាជីព​នៅ​ជប៉ុន

  • 2017-09-27 08:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​លីគ​បាល់ទាត់​ជប៉ុន J.League លោក Keiichi Yamamoto បាន​លាតត្រដាង​ថា ក្លឹប​របស់​ជប៉ុន​បាន​សម្លឹង​ឃើញ​កីឡាករ​ថៃ​ចំនួន ៥រូប ដែល​ពួកគេ​នឹង​ត្រូវ​ចុះ​កុងត្រា​ដើម្បី​ផ្ទេរ​ទៅ​លេង​នៅ​ជប៉ុន នា​រដូវ​កាល​ក្រោយ។

«ខ្ញុំ​គិត​ថា កីឡាករ​ថៃ ៥​នាក់​ទៀត នឹង​ដើរ​តាម​គន្លង​របស់ Chanathip ដើម្បី​ផ្ទេរ​មកជប៉ូន។ ក្នុង​នោះ ភាគ​ច្រើន​ពួកគេ​ជា​កីឡាករ​ដែល​មាន​វ័យ​ច្រើន ហើយ​នៅ​សល់​ប៉ុន្មាន​ជា​កីឡាករ​យុវជន។​ ពួកគេ​នឹង​មាន​ឱកាស​លេង​នៅ​លីគ​លំដាប់​ទី​ពីរ»។ នេះ​ជា​ការ​អះអាង​របស់​លោក Yamamoto ។

Chanathip Songkrasin ពេលផ្ទេរទៅកាន់ក្លឹប Consadole Sapporo
បច្ចុប្បន្ន កីឡាករ​ថៃ ចំនួន ៣​នាក់​ហើយ ដែល​កំពុង​ប្រកព​អាជីព​នៅ​ជប៉ុន ក្នុងនោះ​ក៏​មាន​កីឡាករ​រហស្សនាម Messi Jay គឺ Chanathip Songkrasin ដែល​កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចីជើង​ជាមួយ​ក្លឹប​លីគ​កំពូល Consadole Sapporo ។ កីឡាករ​ផ្សេង​ៗ​ទៀត មាន​ដូចជា Jakkit Wechpirom (លីគ​៣​ជប៉ុន) និង Sittichok Phaso (លីគ​៣​ជប៉ុន) ។

គួរ​រម្លឹក​ថា កាល​ពី​ខែមីនាកន្លងទៅ​ ​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ និង​សហព័ន្ធ​កីឡា​បាល់ទាត់​ជប៉ុន បាន​ចុះ MoU លើ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍ​កីឡា​បាល់ទាត់​រវាង​ប្រទេស​ទាំងពីរ។ ចំណុច​សំខាន់​ៗ នៃ Mou នោះ​គឺ​ ការ​ជួយ​ដំណើរការ​លីគ ការ​លើក​កម្ពស់​ជម្រើស​ជាតិ ការ​ផ្លាស់ប្ដូរ​អ្នក​ជំនាញ និង​ការ​អភិវឌ្ឍ​អាជ្ញាកណ្ដាល​៕

សកម្មភាពក្រោយចុះ Mou របស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់ថៃ និងជប៉ុន

ប្រភព៖ ESPN FC | Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;