Champions League អាស៊ី​៖ ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ដ៏​តានតឹង បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ

  • 2017-09-27 13:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ខ្លាំង​មកពី​លីគ​កំពូល​ចិន Shanghai SIPG មិន​អាច​ស្វែងរក​ជ័យ​ជម្នះ​លើ​ក្រុម Urawa Red Diamonds របស់​ជប៉ុន ក្នុង​ផ្ទះ​របស់​ខ្លួន​បាន​ឡើយ បន្ទាប់ពី​ប្រកួត​ស្មើ​គ្នា​ក្នុង​លទ្ធផល ១-១ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ជើង​ទី​មួយ ពាន​រង្វាន់ AFC Champions League យប់​ថ្ងៃ​ពុធ​នេះ។

ក្រុម​ម្ចាស់​ផ្ទះ Shanghai SIPG បាន​ស៊ុត​រក​គ្រាប់​នាំ​មុខ តាំង​ពី​នាទី១៥ ដោយ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Hulk ពី​ការ​បញ្ចូន​របស់​មិត្ត​រួម​សញ្ជាតិ​ Oscar ដែល​ជា​អតីត​កីឡាករ​របស់ Chelsea ។ ប៉ុន្តែ​បាន​ត្រឹមតែ​ ១៣​នាទី ក្រុម​ភ្ញៀវ Urawa Red Diamonds បាន​ធ្វើការ​វាយ​បក​យក​គ្រាប់​តាម​ស្មើ​បាន​សម្រេច​ពី​ខ្សែ​បម្រើ​ជប៉ុន Yosuke Kashiwagi ។ ក្រុម​ទាំងពីរ​បាន​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់​ចប់​ការប្រកួត ដោយ​មិន​អាច​បង្កើត​គ្រាប់​បាល់​ទី៣ ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នេះ​បាន​ឡើយ។

លទ្ធផល​នេះ ធ្វើឲ្យ​ Shanghai SIPG ជួប​ការ​លំបាក ដោយ​ត្រូវ​រក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១គ្រាប់​បាល់​ជា​ចាំបាច់ ក្នុង​ជើង​ទី​ពីរ ក្នុង​ករណី​ដែល Urawa Red Diamonds មិន​អាច​រក​គ្រាប់​បាល់​បាន​ក្នុង​ផ្ទះ​របស់​ខ្លួន ក្នុង​ការ​ប្រកួត​ដែល​ធ្វើឡើង នា​ថ្ងៃ​ទី១៨ ខែ​តុលា​ខាងមុខ​នេះ។​ បើ​មិន​ដូច្នោះ​ទេ Shanghai SIPG មិន​អាច​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ បាន​ឡើយ។

គ្រាប់​របស់​ Shanghai SIPG

គ្រាប់របស់​ Urawa Red Diamonds

ដោយឡែក មួយ​គូ​ទៀត ក្រុម Al-Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត កំពុង​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​បំបាក់​ក្រុម Persepolis របស់​អ៊ីរ៉ង់ ក្នុង​ជើង​ទី​មួយ យ៉ាង​ចាស់​ដៃ ដោយ​លទ្ធផល ៤-០ ៕

ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;