Intel ប្រកាសចេញ CPU ជំនាន់ទី៨ សមត្ថភាពខ្លាំងជាងមុន៣០%
- 2017-09-28 02:39:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Intel ប្រកាសចេញ CPU ជំនាន់ទី៨ សមត្ថភាពខ្លាំងជាងមុន៣០%
ចន្លោះមិនឃើញ
CPU ជំនាន់ទី៨ សម្រាប់បំពាក់លើកុំព្យូទ័រលើតុ (Desktop) របស់ Intel បានប្រកាសចេញជាផ្លូវការហើយ ជាមួយសមត្ថភាពប្រសើរជាងមុន សម្រាប់អ្នកប្រើប្រាស់កម្មវិធីឌីហ្ស៊ាន ឬ លេងហ្គេមផ្សេងៗ។
ការផ្លាស់ប្ដូរធំបំផុតនៅលើ CPU ជំនាន់ទី៨ គឺការបន្ថែមចំនួន Core នៅលើម៉ូដែល Core i3, i5 និង i7។
i3 ដំឡើងពី 2 core ទៅ 4 Core
i5 ដំឡើងពី 4 Core ទៅ 6 Core
i7 មាន 6 Core ជាមួយ Hyper-threading
Intel បានអះអាងថា CPU ជំនាន់ទី៨ របស់ខ្លួន មានល្បឿនលឿនជាងជំនាន់ទី៧, ៣២ភាគរយ និងលឿនជាងជំនាន់ទី៦, ៦៥ភាគរយ នៅពេលប្រើលើកម្មវិធីកាត់តវីដេអូផ្សេងៗ។ Intel ក៏បានអភិវឌ្ឍលើសមត្ថភាពក្នុងដំណើរការហ្គេមផងដែរ។
ម៉ូដែលទាំង៦ មាន៖
i3-8100, 4 cores / 4 threads and clocked at 3.6GHz ប្រហែល ១១៧ ដុល្លារ (បរទេស)
i3-8350K, 4 cores / 4 threads and clocked at 4.0GHz ប្រហែល ១៦៨ ដុល្លារ
i5-8400, ៦ cores / 4 threads and clocked at 2.8GHz (with a boost of up to 4.0GHz) ប្រហែល ១៨២ ដុល្លារ
i5-8600K, 6 cores / 6 threads and clocked at 3.6GHz (with a boost of up to 4.4GHz) ប្រហែល ២៥៧ ដុល្លារ
i7-8700, 6 cores / 12 threads and clocked at 3.2GHz (with a boost of up to 4.6GHz) ប្រហែល ៣០៣ ដុល្លារ
i7-8700K 6 cores / 12 threads and clocked at 3.8GHz (with a boost of up to 4.7GHz) ប្រហែល ៣៥៩ ដុល្លារ