Toyota ចាប់​ដៃ Mazda ផលិត​រថយន្ត​អគ្គិសនី

  • 2017-09-28 09:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota និង Mazda បាន​សហការ​គ្នា​ផលិត​រថយន្ត​អគ្គិសនី ដើម្បី​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ ដែល​ក្នុង​នោះ​មាន​រថយន្ត​អគ្គិសនី​ធុន​តូច រថយន្ត​អ្នក​ដំណើរ រថយន្ត SUV និង​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​ស្រាល។

រថយន្តអគ្គិសនីរបស់ Toyota (រូបភាព៖ Carscoop)
Toyota នឹង​កាន់​កាប់​ភាគហ៊ុន ៩០​ភាគរយ ​លើ​គម្រោង​ដែល​មាន​ឈ្មោះ​ថា EV Common Architecture Spirit ខណៈ Mazda និង ​ក្រុមហ៊ុន Denso Corporation ចែក​ភាគហ៊ុន​គ្នា​ម្នាក់​ ៥ភាករយ​។ គម្រោង​នេះ ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​សីហា​កន្លង​ទៅ​។

ក្រោយ​ពី​បង្វែរ​អារម្មណ៍​មក​ផ្ដោត​លើ​ឥន្ធនៈ​អ៊ីដ្រូហ្សែន​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក Toyota បាន​ចាប់ផ្ដើម​ងាក​ទៅ​ផលិត​រថយន្ត​អគ្គិសនី​បន្ថែម​ទៀត ដែល​ដឹកនាំ​ដោយ​លោក Akio Toyoda ហើយ​រថយន្ត​អគ្គិសនី​របស់​ខ្លួន នឹង​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ចិន នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;