រដ្ឋមន្ត្រីព័ត៌មាន៖ សេរីភាពសារព័ត៌មាននៅកម្ពុជា មិនថយចុះទេ
- 2017-09-28 14:19:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីព័ត៌មាន៖ សេរីភាពសារព័ត៌មាននៅកម្ពុជា មិនថយចុះទេ
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បានគូសបញ្ជាក់ថា នៅកម្ពុជា បើទោះបីជាស្ថាប័នសារព័ត៌មានបរទេស ចំនួន ៣ គឺ វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងកាសែត The Cambodia Daily មិនដំណើការ ឬមិនមានការិយាល័យនៅកម្ពុជា ក៏សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា មិនថយចុះឡើយ។
លោករដ្ឋមន្ត្រីបន្ថែមថា នៅកម្ពុជា ក្រៅពីកាសែតជាភាសាអង់គ្លេស The Cambodia Daily និងវិទ្យុអាស៊ីសេរី គឺនៅមានកាសែត និងវិទ្យុច្រើន ដែលកំពុងដំណើការផ្សាយព័ត៌មាន៕