ជម្រើស​ជាតិ​ឈុតធំ និង​ឈុត U19 នឹង​ប្រកួត​ជាមួយ​ឥណ្ឌូណេស៊ី នៅ​ដើមខែ​ក្រោយ

  • 2017-09-29 03:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​ប្រភព​ពី​ខាង​ឥណ្ឌូណេស៊ី ឲ្យដឹង​ថា ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​និង​ក្រុម​យុវជន​ U19 ​នឹង​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី ​នាថ្ងៃ​ទី​៤​ខែ​តុលា​ខាង​មុខ​នេះ ​នៅ​កីឡដ្ឋាន​Patriot Candrabaga។

កម្ពុជា ក្នុងជំនួបមិត្តភាពជាមួយ ឥណ្ឌូណេស៊ី កាលពីខែមិថុនា ឆ្នាំ២០១៧
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ពេលមកប្រកួតជាមួយកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១៧

នេះ​ជាការ​ប្រកួត​កម្តៅ​សាច់ដុំ​មួយ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​វៀតណាម​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល AFC Asian Cup 2019 នៅថ្ងៃទី​១០​តុលា។ ដើម្បី​អម​ការ​ប្រកួត​ក្រុម​ធំ​នេះ​ដែរ ​ឥណ្ឌូណេស៊ី​ក៏​បាន​អញ្ជើញ​ក្រុម U19 ​កម្ពុជា​ទៅ​ប្រកួត​ផង​ដែរ​នៅ​ថ្ងៃ​ដដែល​នោះ ពោល​គឺ​ក្រុម​តូច​ប្រកួត​មុន ​ហើយ​ក្រុម​ធំ​ចូល​ប្រកួត​តាម​ក្រោយ។

សូម​រម្លឹក​ថា កាលពីខែ​មិថុនា ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ឥណ្ឌូណេស៊ី ក្នុង​លទ្ធផល ០-២ ក្នុងការ​ប្រកួត​មិត្តភាព​មួយ នៅ​ពហុកីឡដ្ឋាន​ជាតិ៕

កម្ពុជា ក្នុងជំនួបមិត្តភាពជាមួយ ឥណ្ឌូណេស៊ី កាលពីខែមិថុនា ឆ្នាំ២០១៧

ប្រភព៖ Sabay News អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;