ថៃ ចង់​ចូលរួម​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup 2034 ជាមួយ​ឥណ្ឌូណេស៊ី

  • 2017-09-29 07:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ លោក Somyot Poompunmuang បាន​បញ្ជាក់​កាលពី​ថ្ងៃទី២៧​កញ្ញា​ថា សហព័ន្ធ​បាល់ទាត់​ថៃ និង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី ចង់​ចូលរួម​ប្រជែង​ធ្វើជា​ម្ចាស់ផ្ទះ World Cup 2034។ ការ​បញ្ជាក់​ពី​បំណង​នេះ ក្រោយពេល​ដែល​សហព័ន្ធ​ទាំង​២ ទទួល​បាន​ការ​គាំទ្រ​ពី​សហព័ន្ធ​បាល់ទាត់​អាស៊ាន កាលពី​សប្តាហ៍​មុន។

លោក Somyot Poompunmuang ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ
លោក Somyot បន្តថា ទោះ​បីជា​កីឡដ្ឋាន​បាល់ទាត់​នៅក្នុង​ប្រទេស​ថៃ មិន​អាច​ប្រៀបធៀប​ជាមួយ​កីឡដ្ឋាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ក៏ដោយ ប៉ុន្តែ​លោក​ជឿជាក់​ថា សហព័ន្ធ​នឹង​ទទួល​បាន​ថវិកា​ពី​រដ្ឋាភិបាល ក្នុងការ​សាងសង់​កីឡដ្ឋាន​តាម​ស្តង់ដា​របស់ FIFA នៅពេល​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ។
កីឡដ្ឋាន Rajamangala ប្រទេសថៃ
កីឡដ្ឋាន Gelora Bung Karno ប្រទេសឥណ្ឌូណេស៊ី

សូម​បញ្ជាក់​ថា ថៃ និង​ឥណ្ឌូណេស៊ី មិនដែល​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ៣២​ក្រុម​ចុងក្រោយ នៃ​ព្រឹត្តិការណ៍ World Cup នោះ​ទេ។

កាលពី​ព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ​២០០២ គឺ​ធ្វើឡើង​នៅក្នុង​ទ្វីបអាស៊ី​ជាលើក​ដំបូង ដោយ​កូរ៉េខាងត្បូង និង​ជប៉ុន ធ្វើជា​ម្ចាស់ផ្ទះ​រួម។ FIFA មិន​ពេញចិត្ត​នឹង​ការ​រៀបចំ​ក្នុង​ប្រទេស​ទាំង២​នេះឡើយ ដោយសារ​មាន​បញ្ហា​ចម្រូង​ចម្រាស់​ជាច្រើន បាន​កើតឡើង ក្នុង​អំឡុង​ពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ។

ការ​ប្រកួត​ក្នុង World Cup ឆ្នាំ ២០២២ នឹង​ធ្វើឡើង​នៅក្នុង​ទ្វីបអាស៊ី​ជាលើក​ទី២ គឺ​នៅ​ប្រទេស​កាតា៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;