សឿត បារាំង ថា​ កម្រិត​​កម្ពុជា ប្រហាក់​ប្រហែល​នឹង​វៀតណាម

  • 2017-10-02 07:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ​ជម្រើ​ស​ជាតិ​កម្ពុជា សឿត បារាំង បាន​អះអាង​មុន​ពេល​ចាកចេញ​ពី​កម្ពុជា ឆ្ពោះទៅ​ឥណ្ឌូណេស៊ី នៅ​ព្រឹក​ថ្ងៃ​ទី២តុលា​ថា ​កាល​ជើង​ទី​១ ​ទោះ​ចាញ់​វៀតណាម​ ១-២ មែន​ តែ​កម្រិត​នៃ​ការ​លេង​ប្រហាក់​ប្រហែល​គ្នា​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​នៅ​ជើង​ទី​២ ​រូប​គេ​ និង​មិត្ត​រួម​ក្រុម​តាំង​ចិត្ត​ថា នឹង​ប្រឹងប្រែង​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​មួយ​ជូន​ជាតិ។

សឿត បារាំង
កីឡាករ​មកពី​ក្លឹប​ភ្នំពេញ​ក្រោន វ័យ ១៩ឆ្នាំ​រូបនេះ បញ្ជាក់​ថា ​មហិច្ឆតា​ចង់​​​ឈ្នះ​វៀតណាម​ជា​រឿង​លំបាក​មួយ​ តែ​ក៏​មិន​ប្រាកដ​ថា ក្រុម​ខ្លាំង​នៅ​តែ​អាច​ឈ្នះ​ការ​ប្រកួត​រហូត​នោះ​ដែរ។ ម្យ៉ាង​ទៀត​​ បើ​ទោះ​លើក​នេះ​កម្ពុជា​នៅ​តែ​ចាញ់​វៀតណាម​ក៏​ដោយ ក៏​គង់​មាន​ថ្ងៃ​ណា​មួយ​​​លទ្ធផល​នេះ​ នឹង​កែប្រែ​បាន​ដែរ។

សូម​បញ្ជាក់​ថា ​​គោ​ព្រៃ​កម្ពុជា​បាន​ ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ត្រៀម​​ប្រកួត​មិត្ត​ភាព​ជា​មួយ​​ប្រទេស​មួយ​នេះ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៧។ នេះ​ជា​ការ​ប្រកួត​មិត្ត​ភាព​ ​ដើម្បី​ត្រៀម​ជួប​ក្រុម​​វៀតណាម​ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧ ក្នុង​ជម្រុះ​ AFC Asian Cup 2019 ​នៅ​ក្រុង​ហាណូយ៕

ក្រុមជម្រើសជាតិកម្ពុជា

ប្រភព៖ Sabay News អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;