លោក Leo៖ អវត្តមាន ប្រាក់ មុន្នីឧត្តម មិនមែនជារឿងគួរឲ្យបារម្ភរបស់កម្ពុជាឡើយ
- 2017-10-03 03:24:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Leo៖ អវត្តមាន ប្រាក់ មុន្នីឧត្តម មិនមែនជារឿងគួរឲ្យបារម្ភរបស់កម្ពុជាឡើយ
ចន្លោះមិនឃើញ
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានអះអាងថា ការបាត់បង់កីឡាករ ប្រាក់ មុន្នីឧត្តម មិនមែនជារឿងដែលគួរឲ្យព្រួយបារម្ភឡើយ ព្រោះលោកសម្លឹងឃើញកីឡាករដែលអាចជំនួសកន្លែងរបស់ ឧត្តម បានហើយ ដូចជា អ៊ិន សូដាវីដ និង សុះ ស៊ូហាណា។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលដដែល បានបញ្ជាក់ជាថ្មីថា មូលហេតុដែលកាត់ ប្រាក់ មុន្នីឧត្តម ចេញពីក្រុមជម្រើសជាតិ គឺដោយសារបញ្ហាគ្រួសារ ដែលម្ដាយរបស់គេកំពុងសម្រាកព្យាយាមនៅមន្ទីរពេទ្យ។
ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧៕