Nissan ប្រឈម​នឹង​ការ​ខាតបង់​រយ​លានដុល្លារ ព្រោះ​រថយន្ត​មាន​បញ្ហា

  • 2017-10-03 03:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Nissan បាន​ប្រកាស​ប្រមូល​យក​រថយន្ត​ចំនួន ១,២​លាន​គ្រឿង នៅ​ប្រទេស​ជប៉ុន ត្រឡប់​ចូល​ក្នុង​រោងចក្រ​វិញ ក្រោយ​រក​ឃើញ​ថា ពួក​វា​មិន​ទាន់​សមស្រប​នឹង​តម្រូវ​ការ​​សុវត្ថិភាព​ក្នុង​ស្រុក។

ភាគ​ហ៊ុន​របស់ Nissan បាន​ធ្លាក់​ចុះ​ចំនួន ៥% កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រោយ​ក្រុមហ៊ុន​ប្រកាស​ថា ការ​ប្រមូល​រថយន្ត​នេះ​អាច​នឹង​ចាយ​លុយ​អស់ ២២០​លាន​ដុល្លារ។ រថយន្ត Nissan ដែល​ប្រមូល​ចូល គឺ​ត្រូវ​បាន​ផលិត​អំឡុង​ពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​ប្រទេស​ជប៉ុន។ Nissan បាន​បញ្ជាក់​ថា នឹង​បើក​ការ​ស៊ើប​អង្កេត​ថា​តើ​ហេតុអ្វី​បាន​ជា​ប្រព័ន្ធ​សុវត្ថិភាព​របស់​រថយន្ត​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​រដ្ឋាភិបាល៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;