Lukaku ​ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ​កជើង ​នៅ​បែលហ្ស៊ិក

  • 2017-10-03 04:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង Romelu Lukaku របស់​ក្លឹប Manchester United ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​របស់​ជម្រើស​ជាតិ​បែលហ្ស៊ិក បញ្ជូន​ទៅ​ពិនិត្យ​មើល​ស្ថានភាព​របួស​ ​មុន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​បែលហ្ស៊ិក ត្រៀម​ប្រកួត​វគ្គ​ជ្រុះ​ពាន​រង្វាន់ World Cup កាលពី​ថ្ងៃ​ទី​២​តុលា។

​កីឡាករ​ដែល​បាន​ស៊ុត​ចំនួន ១១​គ្រាប់​ឲ្យ​ក្រុម​បិសាច​ក្រហម​នៅ​រដូវ​កាល២០១៧-១៨ ត្រូវ​គេ​សង្ស័យ​ថា​បាន​ទទួល​រង​របួស​កជើង អំឡុង​ការ​ប្រកួត​ដែល Man Utd យក​ឈ្នះ Crystal Palace ដោយ​លទ្ធផល ៤-០ កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ សហព័ន្ធ​កីឡា​បាល់ទាត់​បែលហ្ស៊ិក បាន​អះអាង​ថា Lukaku ត្រូវ​បាន​បញ្ជូន​ទៅ​ស្កេន ប៉ុន្តែ​មិន​​បាន​រកឃើញ​ស្នាម​ប្រេះ ឬ ខ្ទាំ លើ​ទីតាំង​របួស​ឡើយ។

ខ្សែ​ប្រយុទ្ធ​វ័យ ២៤ឆ្នាំ​រូបនេះ ទំនងជា​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ជាមួយ​ប្រទេស​បូស្នី ក្នុង​វគ្គជម្រុះ World Cup ២០១៨ នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។ ទោះបីជា​អវត្តមាន Lukaku ក៏​បែលហ្ស៊ិក​មិន​មាន​ការ​ព្រួយ​បារម្ភ​ឡើយ ព្រោះ​ក្រុម​នេះ​បាន​កក់​កៅអី​ជុំផ្តាច់ព្រ័ត្រ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី រួច​ទៅ​ហើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;