រឿង«ស្នាម​ថើប​លើ​បេះដូង» ចេញ​ផ្សាយ​ហើយ! ធានា​ថា​ជក់​ចិត្ត...

  • 2017-10-05 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នាដៃ​ថ្មី​មួយ​ទៀត​របស់​អ្នក​និពន្ធ​សេនគឹមណេង គឺ​រឿង​ «ស្នាម​ថើប​លើ​បេះដូង​» ចេញ​ផ្សាយ​នៅ​ព្រឹក​នេះ​ហើយ ដែល​ភាគ​ទីមួយ​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ឈុត​ផ្អែម​ល្ហែម​រវាង​តួ​ប្រុស​តួ​ស្រី។ អ៊ីចឹង​កុំ​ឱ្យ​ខាត​ពេល ចូល​ទៅ​អាន​ទាំង​អស់​គ្នា!

រយៈ​ពេល​៧​ឆ្នាំ​ដែល​ប្រឡូក​ក្នុង​អាជីព​ជា​ភ្នាក់ងារ​គម្រោង​​អាពាហ៍ពិពាហ៍ ពេល​នេះ​គឺ​ជា​ពេល​វេលា​ដ៏​អាក្រក់​បំផុត​សម្រាប់​ខ្ញុំ។ វា​ជា​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ចងក្រង​រឿង​ស្នេហា​របស់​បុរស​ដែល​ខ្លួន​ធ្លាប់​ស្រឡាញ់​និង​នារី​ផ្សេង​ទៀត។

គេ​និង​នាង​កំពុង​តែ​អង្គុយ​ទល់​មុខ​ខ្ញុំ ដើម្បី​រៀប​រាប់​រឿង​ស្នេហា​ពួក​គេ​ឱ្យ​ខ្ញុំ​ស្ដាប់ ហើយ​ខ្ញុំ​នឹង​យក​វា​ទៅ​ចង​ក្រង​ជា​សាច់​រឿង​ហើយ​បង្កើត​ជា​វីដេអូ Pre-wedding ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​សម្រាប់​ថ្ងៃ​មង្គល​របស់​គេ​ទាំង​ពីរ ដែល​នឹង​ធ្វើ​ឡើង​រវាង​៤​ខែ​ទៀត។

«អ្នក​ទាំង​ពីរ​ជួប​គ្នា​ដោយ​របៀប​ណា?»

នេះ​ជា​សំនួរ​ដំបូង​ដែល​ខ្ញុំ​សួរ​ទៅ​គូ​ស្នេហ៍​ទាំង​ពីរ។ សំណួរ​នេះ​ធ្វើ​ឱ្យ​កូន​កំលោះ​នៅ​ស្ងៀម ហើយ​គេ​គិត​តែ​សម្លឹង​មុខ​ខ្ញុំ ហាក់​ដូច​ជា​គិត​អ្វី​ម្យ៉ាង។ ចំណែក​ខ្ញុំ​ទោះ​បី​ជា​ឈឺ​ចាប់​យ៉ាង​ណា... ទោះ​បី​ជា​ចង់​វាយ​កូន​កំលោះ​នោះ​យ៉ាង​ណា ក៏​ខ្ញុំ​ត្រូវ​តែ​ខាំ​មាត់​សង្កត់​ចិត្ត ព្រោះ​គេ​ទាំង​ពីរ​គឺ​ជា​ភ្ញៀវ​របស់​ខ្ញុំ។

មិន​ដូច​ជា​យើង​ទាំង​ពីរ ដែល​កំពុង​តែ​មាន​កម្ដៅ​បេះដូង​រៀង​ខ្លួន នារី​ជា​កូន​ក្រមុំ​ក៏​រៀប​រាប់​ដោយ​ញញឹម​ញញែម។

…..............................

ខ្ញុំ​និង​គាត់​ស្គាល់​គ្នា​បាន​៣​ឆ្នាំ​ហើយ គឺ​ពេល​ដែល​យើង​ទៅ​រៀន​នៅ​ប្រទេស​ដាណឺម៉ាក។ ក្រៅ​ពី​ខ្ញុំ គាត់​គឺ​ជា​និស្សិត​ខ្មែរ​តែ​ម្នាក់​គត់​ដែល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ទី​នោះ។ យើង​ចាប់​ផ្ដើម​ស្គាល់​គ្នា​ពេល​ដែល​ខ្ញុំ​ទៅ​រក​ថ្នាក់​រៀន​អត់​ឃើញ។

«Excuse me! Could you tell me where...»

«មក​តាម​ខ្ញុំ​មក!»

ខ្ញុំ​មិន​ទាន់​ទាំង​សួរ​គេ​ចប់​ផង គេ​ក៏​តប​មក​ខ្ញុំ​វិញ ហាក់​ដូច​ដឹង​ថា​ខ្ញុំ​ជា​ខ្មែរ។ ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ក៏​សួរ​ទៅ​គេ​វិញ៖

«បង​ជា​ខ្មែរ​មែន​ទេ?»

គេ​មិន​ទាន់​តប​ទេ គេ​ងាក​មើល​ខ្ញុំ​បន្តិច ហើយ​នៅ​តែ​បន្ត​បោះ​ជំហាន​វែងៗ​ចេញ​ទៅ។ គេ​សង្ហា​ណាស់ តែ​ទាស់​តែ​មាន​ចរិត​សោះកក្រោះ​បន្តិច។ ខ្ញុំ​មិន​មាត់​តែ​ដើរ​តត្រុក​តាម​គេ។

«បើ​មិន​ខ្មែរ ស្មាន​តែ​ចេះ​ខ្មែរ​ហ្អេស?»

មួយ​សន្ទុះ​ហើយ​ទើប​គេ​នឹក​ឃើញ​តប។ ខ្ញុំ​ក៏​សួរ​វឹង​ទៅ​វិញ តាម​ទំនៀម​របស់​មនុស្ស​មិន​ប្រកាន់​ច្រើន។

«ចុះ​បង​ម៉េច​ដឹង​ថា​ខ្ញុំ​ជា​ខ្មែរ?»

ចុច​អាន​បន្ត


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ ខ្មៅ

អត្ថបទថ្មី
;