វេបសាយ​ឥណ្ឌូណេស៊ី ទស្សន៍ទាយ​ជម្រើស១១​នាក់​ដំបូង​របស់​ឥណ្ឌូណេស៊ី ប៉ះ​កម្ពុជា

  • 2017-10-04 03:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វេបសាយ​កីឡា Indosport បាន​ធ្វើ​ការ​ទស្សន៍ទាយ​សម្រាប់​កីឡាករ​១១​នាក់​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី និង​កម្ពុជា ដែល​នឹង​ត្រូវ​ជួប​គ្នា​វេលា​ម៉ោង ៩:៣០ នាទី​យប់​ថ្ងៃ​ពុធ ទី​៤ ខែ​តុលា ឆ្នាំ​២០១៧​នេះ។ ​ ​ជម្រើស១១​នាក់​របស់​ឥណ្ឌូណេស៊ី ដែល​លោក Luis Milla អាច​ដាក់ គឺ​ប្រព័ន្ធ ៤-៣-៣

អ្នក​ចាំទី (Ardhiyasa); ខ្សែ​ការពារ (Hehanusa, Jufrianto, Aryanto, Wahyudi); ខ្សែ​បម្រើ (Sausu, Dimas, Lilipaly); ខ្សែ​ប្រយុទ្ធ (Eliandry, Vermansah, Bachdim)។

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី លោក Luis Milla បាន​កោះ​ហៅ​កីឡាករ​ចំនួន ២០នាក់​ចូល​ក្រុម​ឈុត​ធំ ក្នុង​នោះ​មាន​កីឡាករ ៦​នាក់​ធ្លាប់​លេង​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី២៩ នា​ពេល​កន្លង​ទៅ។

កីឡាករ​ដែល​កម្ពុជា ត្រូវ​ប្រុងប្រយ័ត្ន​គឺ Lerby Eliandry ដែល​កំពុង​ឡើង​ជើង នៅ​ក្លឹប Borneo លីគ​កំពូល​ឥណ្ឌូណេស៊ី។ រូបគេ​ស៊ុត​បាន ១០​គ្រាប់​ហើយ ក្នុង​ចំណោម ២៧​ប្រកួត​កន្លង​ទៅ។ Eliandry បង្ហាញ​ខ្លួន​នៅ​ក្រុម​ជម្រើស​ជាតិ​បាន​ ៦ដង រក​បាន ១​គ្រាប់៕

Lerby Eliandry (រូបភាព៖ Topskor)

ប្រភព៖ indosport ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;