U19 កម្ពុជា បរាជ័យ​ក្រោម​ថ្វី​ជើង U19 ឥណ្ឌូណេស៊ី ២-០

  • 2017-10-04 13:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​មិត្តភាព​គូ​ដំបូង​របស់​កម្ពុជា ថ្ងៃ​ទី៤ តុលា​នេះ បាន​បញ្ចប់​ដោយ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ១៩ឆ្នាំ​កម្ពុជា ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ជម្រើស​ជាតិ​អាយុ​ក្រោម ១៩​ឆ្នាំ​ឥណ្ឌូណេស៊ី ក្នុង​លទ្ធផល ២-០។

ឥណ្ឌូណេស៊ី រក​បាន ២​គ្រាប់​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៣នាទី​ប៉ុណ្ណោះ ដោយ​គ្រាប់​ទី​មួយ ធ្វើ​បាន​ដោយ​ខ្សែប្រយុទ្ធ​ពាក់​អាវ​លេខ​៩ នៅ​នាទី​៨៦ និង​គ្រាប់​ទី​ពីរ ដោយ​កីឡាករ​ពាក់​អាវ​លេខ​១០ នៅ​នាទី៨៩ ។ ក្រុម​ម្ចាស់ផ្ទះ​មាន​ឱកាស​ស៊ុតប៉េណាល់​ទី​មួយ​គ្រាប់​នៅ​នាទី៩០+២ តែ​ត្រូវ​អ្នកចាំទី​របស់​កម្ពុជា ជួយ​សង្គ្រោះ​បាន។

គូ​បន្ទាប់ ក្រុម​ឈុត​ធំ​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​តទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ផង​ដែរ ដោយ​ចាប់ផ្ដើម​នៅ​ម៉ោង ៩:៣០ នាទី​យប់ ថ្ងៃ​ពុធ​ទី៤តុលា​នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;