CV11 រកបាន១គ្រាប់ តែមិនអាចជួយកម្ពុជាគេចពីបរាជ័យក្រោមឥណ្ឌូណេស៊ីបានឡើយ
- 2017-10-04 16:29:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CV11 រកបាន១គ្រាប់ តែមិនអាចជួយកម្ពុជាគេចពីបរាជ័យក្រោមឥណ្ឌូណេស៊ីបានឡើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ស៊ុតបញ្ចូលទី ដោយប្រើជើងឆ្វេង រកគ្រាប់បាល់មួយគ្រាប់ឲ្យក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមឥណ្ឌូណេស៊ី ដែលបញ្ចប់អម្បាញ់មិញនេះ។ យ៉ាងណាមិញ មួយគ្រាប់នេះ មិនគ្រប់គ្រាន់សម្រាប់កម្ពុជា ដើម្បីវាយបកតាមស្មើ ក្រុមម្ចាស់ផ្ទះបានឡើយ។ កម្ពុជា ចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-១។
ឥណ្ឌូណេស៊ី ប្រើពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ ដើម្បីស្វែងរកចំនួន ២គ្រាប់ ក្នុង៤៥នាទីដំបូង គឺនៅនាទី៣១ (ខ្សែប្រយុទ្ធ Lerby Eliandry) និង ៣៤ (ខ្សែការពារ Rezaldi Hehanusa )។ ប៉ុន្តែក្នុងតង់ទីពីរ ចាន់ វឌ្ឍនាកា បានរកគ្រាប់បាល់របស់ខ្លួននៅនាទី៤៨ មុន១នាទី នៃការស៊ុតគ្រាប់ទីបីរបស់ឥណ្ឌូណេស៊ី ដោយខ្សែបម្រើ Septain David។
គួរបញ្ជាក់ដែរថា នៅមុននេះ ក្រុម U19 កម្ពុជា ទើបតែចាញ់ក្រុម U19 ឥណ្ឌូណេស៊ី ដោយលទ្ធផល ២-០៕